Trending now

ការបោះឆ្នោតនៅឥណ្ឌូណេស៊ី: ប្រធានាធិបតីបច្ចុប្បន្ន លោក Widodo ទទួលបានសំឡេងគាំទ្រច្រើនជាងគេ

19:07 | 17/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ១៧ ខែមេសា ឥណ្ឌូនេស៊ីបានចាប់ផ្តើមការបោះឆ្នោតដែលត្រូវបានចាត់ទុកជាការបោះឆ្នោតធំបំផុតនៅលើពិភពលោកក្នុងរយៈពេលត្រឹមតែ ១ ថ្ងៃ តែប៉ុណ្ណោះ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (ឆ្វេង) បានបោះឆ្នោតនៅមណ្ឌលបោះឆ្នោតប្រធានាធិបតីនៅហ្សាកាតានៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០១៩ (រូបថត AFP / TTXVN)

សម្រាប់បេក្ខជនប្រធានាធិបតីពីររូបដែលលេចធ្លោជាងគេ នៅក្នុងការយុទ្ធនាការបោះឆ្នោតកន្លងមកនេះ គឺប្រធានា ធិបតីបច្ចុប្បន្នលោក Joko Widodo និងអតីតមេបញ្ជាការយោធា ឥណ្ឌូណេស៊ីលោក Prabowo Subianto។ សម្រាប់ការបោះឆ្នោតគឺចាប់ផ្តើមពីខេត្តប៉ាពួរ មុនគេតែម្តង ព្រោះនេះជាខេត្តស្ថិតនៅចុងភាគខាងកើតឥណ្ឌូណេស៊ី ដែលបានទទួលពន្លឺព្រះអាទិត្យមុនគេ និងក្រោយមកទៀត ទើបមានការចាប់ផ្តើមបើកដំណើរការមណ្ឌលជាបន្តបន្ទាប់ រហូតដល់កោះស៊ូម៉ាត្រា ដែលស្ថិតនៅភាគខាងលិច។

បើតាមការចេញផ្សាយដោយ Washington ប៉ុស្តិ៍នៅមុននេះបន្តិច លោក Joko Widdo បានទទួលសំឡេងគាំទ្រលើសគូប្រជែងធំបំផុតរបស់លោកទៅហើយ ក្រោយការរាប់សន្លឹក ឆ្នោតមិនទាន់ផ្លូវការបានប្រមាណ ៨០%។ នៅក្នុងនោះគឺក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ ដែលត្រូវបានរាប់មិនទាន់ផ្លូវការ លោក Widodo ទទួលបានការគាំទ្រសរុបរហូតដល់ ៥៥% ដែលលើសលោក Subianto រហូតដល់ទៅជាង ១០% ឯណោះ។ យ៉ាងណាក៏ដោយ លទ្ធផលជាផ្លូវការ គឺនឹងត្រូវប្រកាសនៅ អំឡុងដើមខែឧសភា យ៉ាងឆាប់។

គួរបញ្ជាក់ថា ប្រជាជនឥណ្ឌូណេស៊ីមានចំនួនសរុបជិត ២៧០លាននាក់ ដោយក្នុងនោះ អ្នកមានសិទ្ធិបោះឆ្នោតមានជាង ១៩០លាននាក់។ បន្ថែមពីនេះមណ្ឌលបោះឆ្នោតប្រមាណ ៨០០,០០០កន្លែង បានបើកដំណើរការទូទាំងប្រទេស ដែលមានកោះច្រើនបំផុតលើលោកនេះ ចាប់តាំងពីម៉ោង ៧៖០០នាទីព្រឹក ហើយក្រោយបិទបញ្ចប់ការបោះឆ្នោតនៅល្ងាចថ្ងៃពុធនេះ ហិបផ្ទុកសន្លឹកឆ្នោតទាំងអស់ត្រូវបានគេរៀបចំដឹកតាមទូក ដំរី យន្តហោះ សេះ និងរថយន្តជាដើម ចេញពីបណ្តាកោះ និងតំបន់នានា យកមកទីស្នាក់ការកណ្តាលដើម្បីរាប់៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ