Trending now

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមអញ្ជើញគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹក ខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូងឯកភាបប្រទេសជាតិ

20:47 | 30/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៣០ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម បានអញ្ជើញ ដាក់កម្រងផ្កានិងចូលគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព និងអុជធូប រំលឹកវិញ្ញាន ក្ខ័ន្ធវីវបុរសយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញានក្ខ័ន្ធបណ្ដាវីវបុរសយុទ្ធជននៅផ្លូវ Bac Son ទីក្រុងហាណូយ ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមអញ្ជើញទៅគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី ៣០ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម បានអញ្ជើញ ដាក់កម្រងផ្កានិងចូលគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព និងអុជធូប រំលឹកវិញ្ញាន ក្ខ័ន្ធវីវបុរសយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញានក្ខ័ន្ធបណ្ដាវីវបុរសយុទ្ធជននៅផ្លូវ Bac Son ទីក្រុងហាណូយ ក្នុងឱកាសរំលឹក ខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូងឯកភាបប្រទេសជាតិ (៣០ មេសា ឆ្នាំ ១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០)។ អញ្ជើញចូលរួមពិធីរំលឹកវិញ្ញានក្ខ័ន្ធនេះមាន វត្តមាននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមអញ្ជើញទៅគោរពវិញ្ញានក្ខ័ន្ធលោកប្រធានហូជីមិញ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តដ៏រុងរឿងរបស់បក្សនិងប្រជាជនវៀតណាម។ កាលពី ៤៥ ឆ្នាំមុន ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ បានក្លាយទៅជាទិវាប្រវត្ដិសាស្ដ្ររបស់ប្រទេសជាតិ និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ។ ការវាយលុកនិងការបះបោរនិទាឃរដូវឆ្នាំ ១៩៧៥ យុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រដែលបានរំដោះភាគ ខាងត្បូងទាំងស្រុងនិងបង្រួបបង្រួមប្រទេសជាតិ។ពីទីនេះប្រជាជនទាំងមូលនិងកងទ័ពទាំង មូលបានរួមកម្លាំងនិងប្រាជ្ញាដើម្បីព្យាបាលដំបៅនៃសង្រ្គាម កសាងនិងការពារសាធារណរដ្ឋសង្គមនិយមវៀតណាម យ៉ាងសកម្មនិងទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនលើកគ្រប់វិស័យផងដែរ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមអញ្ជើញអុជធូបនៅតំបន់បេតិកភណ្ឌព្រះរាជវាំង Thang Long

បន្ទាប់មក គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កាផ្កា អុជធូបទាន រំលឹកវិញ្ញានក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជនពលីនៅវិធានរំលឹកវិញ្ញានក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជននៅផ្លូវ Bac Son អុជធូបនៅតំបន់ បេតិកភណ្ឌព្រះរាជវាំង Thang Long និងអញ្ជើញទៅទស្សនាកេដំណែលបដិវត្តន៍ ផ្ទះ និងផ្លូវក្រោមដី D67 ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា