Trending now

វៀតណាមនិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន - អាមេរិក ក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០

08:46 | 17/04/2020 (សរុបដោយវិច្ឆិកា)

នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅទីស្នាកការស្ថានឯកអគ្គរដ្ឋវៀតណាមនៅកម្ពុជា ឯកអគ្គរដ្ឋទូត វូ ក្វាង មិញ បានជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Patrick Murphy។

ឯកអគ្គរដ្ឋទូត វូ ក្វាង មិញ ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា Patrick Murphy។ (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកនូវព័ត៌មានដែលមានការពាក់ព័ន្ធនឹងកិច្ចការបង្ការនិងប្រឆាំងជំងឺកូវីដ១៩ដែលកំពុងរាតត្បាតដ៏ទូលាយនៅលើសកលលោកនិងជះឥទ្ធិពលដ៏ស៊ីជម្រៅដល់សកម្មភាពសេដ្ឋកិច្ច-សង្គមលើប្រទេសជាច្រើន ក្នុងនោះមានវៀតណាមនិងសហរដ្ឋអាមេរិកផងដែរ។

ឯកអគ្គរដ្ឋទូត វូ ក្វាង មិញ បានបញ្ជាក់ថាវៀតណាមបានត្រៀមជានិច្ចក្នុងការចែករំលែកនូវបទពិសោធន៍អំពីការបង្ការនិងប្រឆាំងជំងឺកូវីដ១៩ជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងចង់អោយប្រទេសទាំងពីរអាចយកជំនះលើមហាជំងឺរាតត្បាតនេះនាពេលឆាប់ៗខាងមុខ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត Patrick Murphy បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់វៀតណាមក្នុងកិច្ចការបង្ការនិងប្រឆាំងនឹងជំងឺកូវីដ១៩របស់សហរដ្ឋអាមេរិកនាពេលកន្លងមក។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរខ្លឹមសារមួយចំនួនដែលមានការទាក់ទងដល់កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងសហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០៕

(សរុបដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ