Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តមួយដែលអនុម័តកញ្ចប់ថវិកាចំនួន ៦២.០០០ ពាន់លានដុង

16:31 | 10/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាល្ងាចថ្ងៃទី ៩ ខែមេសានាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័តកញ្ចប់សន្តិសុខសង្គមចំនួន ៦២.០០០ ពាន់លានដុង (ប្រហែល ២,៦ ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយ Covid-19 ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ (ប្រភព៖ VGP)

រដ្ឋមន្ត្រី - ប្រធានការិយាល័យរដ្ឋាភិបាលលោក Mai Tien Dung អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថានាថ្ងៃទី ៩ ខែមេសា លោកនាយករដ្ឋមន្រ្តីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្តីពីកញ្ចប់សន្តិសុខសង្គមចំនួន ៦២.០០០ ពាន់លានដុង។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលបានបញ្ជាក់ថារដ្ឋអាជីវកម្មនិងសហគមន៍សង្គមមានការទទួលខុសត្រូវក្នុងការធានាដល់ជីវិតរបស់កម្មករ ប៉ុន្តែរដ្ឋក៏បានផ្តល់អាទិភាពលើការប្រើប្រាស់ថវិការបស់រដ្ឋដែលបានបែងចែកជាសមស្របពីថវិកាថ្នាក់មជ្ឈឹមនិងមូលដ្ឋានដើម្បីអនុវត្តគោលនយោបាយគាំទ្រនេះ។

រដ្ឋាភិបាលបានចាត់ឱ្យក្រសួងការងារយុទ្ធជនពិការយុទ្ធជននិងសង្គមកិច្ចណែនាំឲ្យមូលដ្ឋានក្នុងការកំណត់មុខសញ្ញាត្រឹមត្រូវនិងអនុវត្តគោលនយោបាយនេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តចំនួន ១១ របស់រដ្ឋាភិបាល និងការរំដោះកម្លាំងច្នៃប្រឌិត
ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម
ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧
នាយករដ្ឋមន្ត្រី៖ ការប្រឡងប្រណាំងត្រូវតែក្លាយជាកម្លាំងចលករជំរុញសកម្មភាព សម្រាប់គោលដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់