Trending now

ប្រព័ន្ធផ្សព្វផ្សាយឆេកបានលើកសរសើរទឹកចិត្តរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសម្ចាស់ផ្ទះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ (COVID-19)

14:38 | 26/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នងប៉ុន្មានថ្ងៃកន្លងមកនេះ ទីភ្នាក់ងារសារព័ត៌មាន និងកាសែតជាច្រើននៅសាធារណរដ្ឋឆែកបានចុះផ្សាយព័ត៌មានដោយកោតសរសើរនូវទឹកចិត្ត និងស្មារតីជួយគ្នាទៅវិញទៅមករបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសឆែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID- 19)។

ប្រព័ន្ធផ្សព្វផ្សាយឆេកបានលើកសរសើរទឹកចិត្តរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសម្ចាស់ផ្ទះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ (COVID-19) (រូបថត៖ vnanet)

នាពេលថ្មីៗនេះ parliamenlisty.cz បានចុះផ្សាយអត្ថបទសរសើរសហគមន៍ជនជាតិវៀតណាមនៅសាធារណៈរដ្ឋឆែកចំពោះការបង្ហាញសាមគ្គីភាពជាមួយប្រជាជននៅគ្រាលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-១៩។ ទម្រង់ផ្សេងៗគ្នាជាច្រើនជាពិសេសតាមរយះការដែលប្រជាជនវៀតណាមផ្តល់ម៉ាស់ការពារដល់ប្រជាជនឆេកផងដែរ។ ប្រជាជនវៀតណាមនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA នៅទីក្រុង Praha បានចាប់ផ្តើមការចែកម៉ាស់ការពារដោយប្រមូលអ្នកស្ម័គ្រចិត្តនិងម៉ាស៊ីនដេរដើម្បីដេរម៉ាស់រាប់រយគ្រឿងក្នុងមួយថ្ងៃ សំដៅបរិច្ចាគដល់អាជ្ញាធរនិងប្រជាជនក្នុងតំបន់។

ទីភ្នាក់ងារសារព័ត៌មានឆែកនា ថ្ងៃទី ២៥ ខែមីនា បានដកស្រង់សំដីរបស់លោក Marcel Winter ប្រធានកិត្តិយសនៃសមាគមមិត្តភាពឆែក - វៀតណាម ដោយវាយតម្លៃថា សហគមន៍ជនវៀតណាម គឺជាហគមន៍ជនបរទេសតែមួយគត់នៅសាធារណរដ្ឋឆែកដែលបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ និងប្រជាជនឆែកទាំងខាងសំភារៈ និងហិរញ្ញវត្ថុក្នុងការប្រយុទ្ធប្រឈឆាំងនឹង ជំងឺឆ្លង COVID- 19៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: bnews.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ