យុគសម័យ៖នាថ្ងៃទី ៩ មករា ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានដែលបានស្នើឱ្យដឹងពីស្ថានភាពរបស់ពលរដ្ឋវៀតណាមក្នុងអគ្គីភ័យ នាពេលថ្មីៗនេះនៅទីក្រុងមូស្គូ (រុស្ស៊ី) អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang ឲ្យដឹងថា៖
ទាក់ទងនឹងអគ្គិភ័យនៅជាយទីក្រុងមូស្គូ ក្រសួងការបរទេសវៀតណាមបានធ្វើបច្ចុប្បន្នភាពព័ត៌មានជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ នាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៃប្រទេសទាំងពីរវៀតណាម និងសហព័ន្ធរុស្ស៊ី ដោយបានខិតខំប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលមានពាក់ព័ន្ធពីក្នុងប្រទេស និងសហគមន៍វៀតណាមនៅប្រទេសរុស្ស៊ី ដើម្បីជួយសម្រួលសម្រាប់ដំណើរការកំណត់សញ្ជាតិ និងអត្តសញ្ញាណជនរងគ្រោះ ព្រមទាំងបានរៀបចំផែនការការពារពលរដ្ឋ និងដោះស្រាយបញ្ហាដែលទាក់ទងនឹងពិធីបុណ្យសពចំពោះករណីជនរងគ្រោះស្លាប់ជាពលរដ្ឋវៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ កាសែត baoquocte.vn)
(ប្រែសម្រួលដោយឌីណា)
មតិពីមិត្តអ្នកអាន