Trending now

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងជប៉ុន

08:00 | 21/10/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងចូលរួមក្នុងពិធី រាជាភិសេក ព្រះចៅអធិរាជថ្មី របស់ជប៉ុន គឺព្រះចៅ Naruhito នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo និងភរិយា ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងភរិយា ក្នុងពិធីជប់លៀងទទួលទានអាហារពេលល្ងាច នៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៩ នៅឯទីក្រុងអូសាកាប្រទេសជប៉ុន (រូបថតៈTTXVN)

ការចូលរូមពិធីរាជាភិសេក ព្រះចៅអធិរាជថ្មី របស់ជប៉ុន ព្រះចៅ Naruhito របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើកនេះ បានបង្ហាញថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន និងការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងវៀតណាម - ជប៉ុន ព្រមទាំងមានបំណង កសាងទំនាក់ទំនងដ៏ល្អប្រសើរនេះជាមួយព្រះចៅអធិរាជថ្មីនិងរាជវង្សានុវង្សជប៉ុនផងដែរ។

ព្រះរាជពិធីសោយរាជ្យសម្បត្តិផ្លូវការ របស់ព្រះចៅអធិរាជថ្មីរបស់ជប៉ុន នឹងធ្វើឡើងតាមប្រពៃណីជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

សូមរំលឹកថា ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។

ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម