Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញស្នើឲ្យអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ

21:48 | 15/08/2019 (យោងតាម ៖ baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou - សមាជិកក្រុមធនាគារពិភពលោក (WB)។ ក្នុងជំនួបនេះ លោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យ IFC ជួយឧបត្ថម្ភវៀតណាមក្នុងការវិនិយោគឲ្យបានឆាប់ៗលើបណ្តាញបញ្ជូនអគ្គិសនីនៅក្នុងតំបន់សំខាន់ៗ ដើម្បីកាត់បន្ថយការហួសកំណត់នៃសមត្ថភាពរបស់រោងចក្រអគ្គិសនីនៅវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou (រូបថត៖baochinhphu.vn)

នាថ្ងៃទី ១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IFC កំពុងរីកចម្រើនយ៉ាងល្អប្រពៃ មិនត្រឹមតែអំពីការជួយគាំទ្រដើមទុនប៉ុណ្ណោះទេ ថែមទាំងវៀតណាមតែងតែផ្ទៀងស្តាប់ការប្រឹក្សាយោបល់ស្តីពីគោលនយោបាយម៉ាក្រូនិងហិរញ្ញវត្ថុរបស់ IFC ទៀតផង។

លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់វៀតណាមកំពុងអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយសន្ទស្សន៍នៃសេដ្ឋកិច្ចម៉ាក្រូគឺល្អណាស់ និងការវិនិយោគបរទេសមានកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ លោក Nguyen Xuan Phuc បានបន្តទៀតថាសក្ដានុភាពក្នុងវិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាមនៅតែមានសក្តនុភាពដ៏ធំធេង និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ហេតុដូច្នេះហើយប្រសិនបើធនាគារពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរជាតិ បន្តជួយគាំទ្រនិងសហការជាមួយវៀតណាមនោះវិស័យសេដ្ឋកិច្ចឯកជន សហគ្រាសធុនតូចនិងមធ្យមនៅវៀតណាមនឹងបន្តអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះដែរលោក Nguyen Xuan Phuc មានគោលបំណងចង់ឲ្យ IFC ដើរតួរនាទីសំខាន់ក្នុងការគាំទ្រដល់ប្រទេសវៀតណាមដើម្បីអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអគ្គនាយកប្រតិបត្តិ IFC លោក Philippe Le Houérou រួមទាំងសមាជិកគណៈប្រតិភូអង្គការ IFC ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖baochinhphu.vn)


រីឯខ្លួនវិញ អគ្គនាយក IFC លោក Philippe Le Houérou មានបំណងស្វែងយល់ឱ្យបានច្បាស់អំពីប្រទេសវប្បធម៌ប្រជាជន និងវិស័យហិរញ្ញវត្ថុ ធនាគាររបស់វៀតណាម។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាពម៉ាក្រូរបស់វៀតណាមនិងបានបង្ហាញពីចំណាប់អារម្មណ៍នៃជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ IFC បានជឿជាក់ថានឹងជួយប្រទេសវៀតណាមប្រើប្រាស់ថាមពលស្អាត ព្រមទាំងជួយគាំទ្រវៀតណាម ក្នុងការសាងសង់បណ្តាញបញ្ជូនអគ្គិសនីពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាម ក៏ដូចជាអភិវឌ្ឍការប្រើប្រាស់ហ្គាសរាវ។ ជាមួយនឹងកម្លាំងរបស់ខ្លួន ប្រទេសវៀតណាមមានសក្តានុភាពយ៉ាងខ្លាំងក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញផងដែរ៕

(យោងតាម ៖ baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម ៖ baochinhphu.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម