និយាយពីដំណើរការ អភិវឌ្ឍរបស់អាស៊ាន លោក Dato Lim Jock Hoi បានជម្រាបថា ក្នុងអំឡុងពេល ៥២ឆ្នាំកន្លងទៅ អាស៊ានទទួលបានជោគជ័យក្នុងការរក្សាសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ ដោយមានយន្តការសហប្រតិបតិ្តការដោយឡែក ដែលទាក់ទាញការ ចូលរួមរបស់មហាអំណាចនានាលើពិភពលោក។
អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi (រូបថត៖ VOV)
នាថ្ងៃទី៨ ខែសីហា ក្នុងក្របខ័ណ្ឌពិធីរំលឹកខួបលើកទី៥២ទិវាបង្កើតអាស៊ាន អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi បានអញ្ជើញឆ្លើយតប សម្ភាសន៍ជាមួយអ្នកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ និយាយពីដំណើរការ អភិវឌ្ឍរបស់អាស៊ាន លោក Dato Lim Jock Hoi បានជម្រាប ថា ក្នុងអំឡុងពេល ៥២ឆ្នាំកន្លងទៅ អាស៊ានទទួលបានជោគជ័យក្នុងការរក្សាសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ ដោយមានយន្តការសហប្រតិបតិ្តការដោយឡែក ដែលទាក់ទាញការ ចូលរួមរបស់មហាអំណាចនានាលើពិភពលោក។ ក្នុងបរិបទដែលពិភពលោក កំពុងកើតមានឡើងការសាកល្បងជាច្រើនដូចជាជម្លោះពាណិជ្ជកម្មឬបញ្ហាដែនដីនោះ គឺភារកិច្ចរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កាន់តែសំខាន់ថែមទៀត។
និយាយដល់សមត្ថភាពរបស់វៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ លោកអគ្គលេខាធិការអាស៊ានបានចាត់ទុកថា ឆ្នាំខាងមុខនឹងជា ឆ្នាំសំខាន់មួយចំពោះទាំងវៀតណាមនិងអាស៊ាន។ លោកបានជម្រាបថា៖ “វៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំកន្លងមក ជា ពិសេសគឺលើវិស័យសេដ្ឋកិច្ច ដោយក្លាយទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ច ខ្លាំងនៅក្នុងតំបន់។ គណៈលេខាធិការអាស៊ាននឹងធ្វើការយ៉ាងស្អិតរមួតជាមួយ វៀតណាមនាឆ្នាំខាងមុខ។ ខ្ញុំកំពុងទន្ទឹងរង់ចាំឆ្នាំប្រធានរបស់វៀតណាម។ នេះ នឹងជាឆ្នាំសំខាន់មួយចំពោះទាំងវៀតណាមនិងអាស៊ានក្នុងដំណើរការសមាហ រណកម្មពិភពលោក”។
តាមលោក Dato Lim Jock Hoi បានបន្តថា នាឆ្នាំខាងមុខ វៀតណាមនឹង បន្តរបៀបវារៈរបស់ថៃស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ការបង្ការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុ ព្រមទាំងផ្ដោតទៅលើបដិវត្តន៍ឧស្សាហកម្ម៤.០និងការ អភិវឌ្ឍប្រភពធនធានមនុស្សនិងអប់រំ ក៏ដូចជាបន្តរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការក្នុងតំបន់ផងដែរ៕
(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន