Trending now

គណៈប្រតិភូវៀតណាមបានចូលរួមពិធីបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស

18:47 | 25/06/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបើកសម័យប្រជុំទៀងទាត់លើកទី ៤១ ដែលបានចូលរួមដោយប្រទេសជាសមាជិកជាង ៤៧ ប្រទេស អ្នកសង្កេតការណ៍ជាង ១០០ នាក់ អង្គការអន្តរជាតិនិងអង្គការមិនមែនរដ្ឋាភិបាល។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

យោងតាមអ្នកសារព័ត៏មានរបស់ទីភ្នាក់ការសារព័ត៏មាននៅ Geneva នាថ្ងៃ ២៤ខែមិថុនា នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិនៅ Geneva ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបើកសម័យប្រជុំទៀងទាត់លើកទី ៤១ ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកជាង ៤៧ ប្រទេស អ្នកសង្កេតការណ៍ជាង ១០០ នាក់ អង្គការអន្តរជាតិនិងអង្គការមិនមែនរដ្ឋាភិបាល។

ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានានៅទីក្រុង Geneva បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ។

បន្ទាប់ពីកិច្ចសន្ទនាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកិច្ច កិច្ចប្រជុំនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១២ ខែកក្កដា ដោយមានរបៀបវារៈរួមទាំងកិច្ចសន្ទនាគ្នាលើប្រធានបទនានាដូចជាសិទ្ធិស្ត្រី សុខាភិបាល​សិទ្ធការអប់រំ ការជួញដូរមនុស្ស ការធ្វើចំណាកស្រុក។

កិច្ចប្រជុំនេះនឹងពិនិត្យមើលនូវសេចក្តីរាយការណ៍ជាង ១០០ ស្តីពីយន្តការរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស​រៀបចំកិច្ចប្រជុំតាមប្រធានបទ ទន្ទឹមនឹងនេះដែរធ្វើការពិនិត្យមើលនូវរបាយការណ៍ចុងក្រោយនៃយន្តការពិនិត្យជា សកលតាមកាលកំណត់នៃប្រទេស ១៤ ​រួមទាំងប្រទេសវៀតណាម។

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា