Trending now

ពិធីចេញដំណើរទូទាំងប្រទេសដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់កាកសំណល់ប្លាស្ទិច

09:32 | 10/06/2019 (ប្រភព៖ vovworld.vn)

ពិធីចេញដំណើរទូទាំងប្រទេសនៃចលនា ទប់ស្គាត់កាកសំណល់ប្លាស្ទិច បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី ៩ ខែមិថុនា នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងនានា ចូលរួមដើរដង្ហែក្បួន សំដៅទប់ស្កាត់កាកសំណល់ប្លាស្ទិច

អញ្ជើញថ្លែងនៅក្នុងពិធីបើក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងពីគោលដៅ ដែលខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ តាមរយៈផ្សារនានា នៅតាមទីក្រុង កុំប្រើផលិតផលប្លាស្ទិកដែលប្រើប្រាស់មួយដងនៅឡើយ ហើយដល់ឆ្នាំ ២០២៥ ប្រទេសទាំងមូល នឹងមិនប្រើផលិតផលប្លាស្ទិកប្រើប្រាស់មួយដងទៀត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាល វៀតណាម សូមអំពាវនាវឲ្យសហគមន៍អាជីវកម្ម បង្កើនការទទួលខុសត្រូវសង្គមដើម្បីរួមដៃគ្នា ទប់ស្កាត់ការប្រើប្រាស់កាកសំណល់ប្លាស្ទិក។ ទន្ទឹមជាមួយគ្នានោះ ហាងនានា ផ្សារទំនើប ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារកុំប្រើថង់ ឬផលិតផលប្លាស្ទិកប្រើប្រាស់មួយដង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

ជាងនេះទៅទៀត លើកទឹកចិត្តអតិថិជន គួរប្រើថង់ប្រើប្រាស់បានច្រើនដង ពោល គឺ ប្រើប្រាស់ផលិតផលដែលស្និទ្ធស្នាលជាមួយបរិស្ថានតែម្តង។ សហគមន៍នីមួយ គ្រួ សារនីមួយនិងប្រជាជនគ្រប់រូប ចាប់ពីពេលនេះតទៅ នឹងគួរនុវត្តតាមពាក្យស្លោក ថា “និយាយ “ទេ” ជាមួយកាកសំណល់ប្លាស្ទិច” ហើយពីសកម្មភាពតូចបំផុតនេះដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថានរស់នៅសំរាប់ថ្ងៃនេះនិងជំនាន់ក្រោយៗទៀតផង ដែរ”។

បន្ទាប់ពីពិធីបើកនេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនានារួមទាំងប្រជាជនរដ្ឋធានីបានដើរនៅលើផ្លូវដើរថ្មើជើងជុំវិញបឹង Hoan Kiem ដើម្បីជួយជម្រោងជ្រែងចលនាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកាកសំណល់ប្លាស្ទិច៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម