Trending now

នាវាកងទ័ពជើងទឹកកាណាដាមកបំពេញទស្សនកិច្ចនៅកំពង់ផែអន្ដរជាតិ Cam Ranh ជាលើកដំបូង។

19:54 | 11/06/2019 (ប្រភព៖ bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១០ ខែមិថុនា នាវាកងទ័ពជើងទឹកកាណាដាចំនួនពីរគ្រឿងគឺ នាវាពិឃាត Regina និងនាវាភស្តុភារ Asterix បានចូលចតនៅកំពង់ផែអន្ដរជាតិ Cam Ranh ខេត្ត Khanh Hoa ជាលើកដំបូងចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានថតរូបជាមួយថតរូបវត្ថុអនុស្សាវរីយ៍ជាមួយមេបញ្ជាការនៃនាវាកងទ័ពជើងទឹកកាណាដាពីរ

លោកស្រី Deborah Paul ឯកអគ្គរាជទូតកាណាដាប្រចាំនៅវៀតណាមបានឲ្យដឹងថា "ក្នុងឆ្នាំ ២០១៧ ក្នុង ទស្សនកិច្ចផ្លូវការនៅវៀតណាមនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសពីទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាមនិងកាណាដា។ យើងបានគាំទ្រការការពារជាតិនិងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាសារម្រាប់កងកម្លាំងរក្សាសន្តិភាព។ អំពីសេដ្ឋកិច្ចតួលេខពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឈានដល់ ៦,៤ ពាន់លានដុល្លារអាមេរិក។"

នៅដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃនាវាកងទ័ពជើងទឹកកាណាដាទាំងពីរមានសកម្មភាពផ្លាស់ប្តូរនៅខេត្ត Khanh Hoa ដូចជា៖ បានជួបប្រាស្រ័យជាមួយនិស្សិតនៃមហវិទ្យាល័យ Khanh Hoa ប្រកួតគីឡាជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាកាដ្ឋានតំបន់ទី ៤ នៃកងទ័ពជើងទឹក និងទស្សនារម្មណីយដ្ឋាន កេរ្តិ៍ដំណែលមួយចំនួននៃខេត្ត Khanh Hoa៕


(ប្រភព៖ bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភព៖ bienphong.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ