Trending now

វៀតណាមនិងម៉ារ៉ុកបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងវប្បធម៌

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ២៨ មិនានៅទីក្រុង Rabat នៃព្រះរាជាណាចក្រម៉ារ៉ុកប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saadeddine Othmani ។

ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saadeddine Othmani (រូបថត: TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saadeddine Othmani បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលស្ថាគមន៍លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណមដែលអញ្ជើញធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រម៉ារ៉ុកជាផ្លូវការ។ ទន្ទឹមនឹងនោះដែរ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានរដ្ឋសភាបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងនយោបាយរបស់ប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយល្អប្រសើរនោះ ភាគីទាំងពីរត្រូវពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចនិងវប្បធម៌ផងដែរ។

អញ្ជើញឆ្លើយតបវិញ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរអរគុណ ចំពោះមនោសញ្ចេតនាដ៏ល្អប្រសើររបស់នាយករដ្ឋមន្ត្រីម៉ារ៉ុកចំពោះវៀតណាម។ ដោយបានចែករំលែកនូវគោលបំណងនៃដំណើរទស្សនកិច្ចនៅម៉ារ៉ុកលើកនេះ គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគី លោកស្រីប្រធានរដ្ឋសភាបានអបអរសាទរចំពោះសមិទ្ធ ផលដែលប្រទេ ម៉ារ៉ុកទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។

ចំណែកនាយករដ្ឋមន្ត្រី លោក Saadeddine Othmani បានអះអាងថា រដ្ឋាភិបាលម៉ារ៉ុកបានអបអរសាទរវៀតណាមចំពោះរាល់សមិទ្ធផល នយោបាយ សេដ្ឋកិច្ចនិងសង្គមដែលវៀតណាមបានសម្រេចអស់ជាច្រើនឆ្នាំមកហើយ។ ម៉ារ៉ុកគឺដូចជាប្រទេសវៀតណាម ពីព្រោះក៏ស្ថិតនៅក្នុងយុទ្ធសាស្រ្តនៃការបើកចំហសេដ្ឋកិច្ច និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសធំៗ លើពិភពលោក ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) បណ្តាប្រទេសអារ៉ាប់ជាដើម។

លោកនាយករដ្ឋមន្រ្តីម៉ារ៉ុកក៏បានលើកឡើងផងដែរថា នៅក្នុងទ្វីបអាហ្វ្រិក ម៉ារ៉ុកដើរតួនាទីកាន់តែសំខាន់ ដោយមានយុទ្ធសាស្ត្រវិនិយោគយ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេសអាហ្វ្រិក។ ហេតុដូច្នេះ ម៉ារ៉ុកបានត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជាច្រកទ្វារដ៏ល្អសម្រាប់ទំនិញរបស់វៀតណាមនិងបណ្តាប្រទេសដទៃទៀតជ្រៀតចូលបណ្តាប្រទេសអាហ្វ្រិក។ លើសពីនេះទៀត សហគមន៍អ្នកជំនួញនៃប្រទេសទាំងពីរត្រូវផ្សារភ្ជាប់យ៉ាងខ្លាំងក្លា ដើម្បីស្វែងរកឱកាសវិនិយោគនិងឱកាសធ្វើពាណិជ្ជ កម្ម។

នាយករដ្ឋមន្ត្រី លោក Saadeddine Othmani បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានគាំទ្រម៉ារ៉ុកនៅលើបណ្តាវេទិកាអន្តរជាតិក៏ដូចជាក្នុងកម្រិតតំបន់ ដូចជាកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកក៏បានអះអាងថា រដ្ឋា ភិបាលម៉ារ៉ុកមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងម៉ារ៉ុកនិងវៀតណាម។ លោកនា យករដ្ឋ មន្ត្រីបានសង្កត់ធ្ងន់ថា ប្រជាជននៅម៉ារ៉ុកជានិច្ចកាលមានការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះប្រជា ជនវៀតណាម មិនត្រឹមតែប្រវត្តិសាស្រ្តវីរៈភាពប៉ុណ្ណោះទេ ថែមទាំងរាល់សមិទ្ធិផលដែលសម្រេចបាននាពេលបច្ចុប្បន្ន ក៏ដូចជារបៀបដែលប្រជាជនវៀតណាមខំប្រឹងដើម្បីសម្រេចបានសមិទ្ធផលទាំងនោះទៀតផង។

នៅឯជំនួបនេះ តាមរយៈនាយករដ្ឋមន្ត្រី លោក Saadeddine Othmani, ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានគោរពផ្ញើរសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ដែលអញ្ជើញព្រះមហាក្សត្រ Mohammed VI យាងធ្វើព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម និងផ្ញើរសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ដែលគោរពអញ្ជើញនាយករដ្ឋមន្ត្រី Saadeddine Othmani ធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលខាងមុខ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម