Trending now

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយអភិបាលរដ្ឋ Queensland

21:51 | 29/04/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ២៩ ខែឧសភា នៅវិមានប្រធានរដ្ឋវៀតណាម អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey ដែលកំពុងបំពេញទស្សនកិច្ចកាងារនៅវៀតណាម។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey

ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអូស្រ្តាលីនិយាយរួម និងជាមួយរដ្ឋ Queensland និយាយដោយឡែក ជាពិសេសបន្ទាប់ពីប្រទេសទាំង២ បានបង្កើតទំនាក់ទំាងភាពជាដៃគូគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០០៩ និងដំឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងខែមីនាឆ្នាំ ២០១៨កន្លងទៅ។ទន្ទឹមនឹងនេះដែរ លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ឲ្យរដ្ឋ Queensland នឹងមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀតជាមួយវៀតណាម ជាពិសេសគឺក្នុងការបណ្ដុះបណ្ដាលនិស្សិត លើកកំពស់សមត្ថភាពរបស់កម្មាភិបាលនៅលើគ្រប់វិស័យនិងផ្នែកនានានៅតាមតំបន់ផងដែរ។ រីឯលោក Paul de Jersey វិញ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយអះអាងថាប្រទេសទាំងពីរនៅតែមានសក្តានុភាពដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការដូចជាទេសចរណ៍ កសិកម្ម វប្បធម៌ជាដើម។ លោក Paul de Jersey មានបំណងចង់ឲ្យរដ្ឋ Queensland និងទីក្រុងហូជីមិញនិយាយដោយឡែក ក៏ដូចជាប្រទេសវៀតណាមនិយាយរួម នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលភាគីទាំងពីរមានឧត្តមភាពដូចជាវិស័យពាណិជ្ជកម្ម វប្បធម៌និងទេសចរណ៍ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦