Trending now

ASEM រួមគ្នាធ្វើសកម្មភាពសំដៅទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ

07:25 | 20/06/2018 (យោងតាម vtv.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគស័យ- សន្និសីទ ASEM ស្តីពី “រួមសកម្មភាពទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុសំដៅទទួលបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព-កំណត់ទិសអនាគត” បានប្រារព្ធនៅទីក្រុង Can Tho នាព្រឹកថ្ងៃទី១៩មិថុនា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ qdnd.vn)

សន្និសីទវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប​ (ASEM) ស្តីពី “រួមគ្នាធ្វើសកម្មភាពទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុសំដៅទទួលបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ដោយក្រសួងការបរទេស ក្រសួងធនធាននិងបរិស្ថាន ក្រសួងផែនការនិងវិនិយោគនិងគណៈកម្មាធិការប្រជាជនទីក្រុង Can Tho សហការរៀបចំឡើងយ៉ាងមហោឡារិកនៅទីក្រុង Can Tho។

សន្និសីទសំដៅអនុវត្តនូវគោលគំនិតរបស់វៀតណាមដែលត្រូវបានអនុម័តនៅសន្និសីទរដ្ឋមន្ត្រីការបរទេស ASEM លើកទី១៣ នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ ជាពិសេស គោលគំនិតនេះទទួលបានការគាំទ្រពីប្រទេសសមាជិក ASEM ចំនួន៧ រួមមាន អូស្ត្រាលី បែលហ្សិក ដាណឺម៉ាក់ អ៊ីតាលី ហ្វាំងឡង់ ហូឡង់និងមីយ៉ាន់ម៉ា។

ចូលរួមក្នុងសន្និសីទមានវត្តមានតំណាងជិត២០០នាក់មកពីប្រទេសសមាជិក ASEM ទាំង៥៣ អង្គការអន្តរជាតិ តំបន់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត ក្រុងនៃវាលសណ្តទន្លេ Cuu Long ចំនួន១៣ផងដែរ។

សន្និសិទទាក់ទាញការចូលរួមរបស់តំណាងទាំងក្នុងនិងក្រៅប្រទេស (រូបថតៈ qdnd.vn)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ASEM ក្នុងនាមជាវេទិកាអន្តរតំបន់សំខាន់ដែលប្រមូលផ្តុំប្រទេសសមាជិកទាំង៥៣មកពីទ្វីបអាស៊ីនិងអឺរ៉ុប ដែលជាកម្លាំងចលករគ្រឹះនៃកំណើនសេដ្ឋកិច្ចនិងផ្លាស់ប្តូរក្នុងសតវត្សទី២១ ពោរពេញទៅដោយសក្កានុភាពនិងការទទួលខុសត្រូវដើម្បីក្លាយទៅជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្តរាល់ការសន្យាស្តីពីបម្រែបម្រួលអាកាសធាតុនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិក ASEM ទាំងអស់ រួមសហការជម្រុញគោលគំនិតរបស់វៀតណាម ស្តីពីយន្តការសហប្រតិបត្តិការសកលស្តីពីការកាត់បន្ថយកាកសំណល់ប្លាស្ទិចទៅកាន់សមុទ្រ ដែលទទួលបាននាំចេញនិងទទួលបានការគាំទ្រខ្លាំងនៅក្នុងសន្និសីទកំពូលក្រុមប្រទេស G7 បើកទូលាយនៅប្រទេសកាណាដានាពេលកន្លងទៅ។

ជាប្រទេសមួយក្នុងចំណោមប្រទេសត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីបម្រែបម្រួលអាកាសធាតុនិងទឹកសមុទ្រឡើងកម្ពស់ វៀតណាមជាប្រទេសដើរឈានមុខក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងស្តីពីអាកាសធាតុអន្តរជាតិក្នុងក្របខ័ណ្ឌនៃអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺពិធីសារក្យូតូនិងកិច្ចព្រមព្រៀងប៉ារីស។

បន្ទាប់ពីពិធីបើក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh បានអញ្ជើញជាអធិបតីពិធីបើកសម្ពោធការតាំងពិព័រណ៍ “បម្រែបម្រួលអាកាសធាតុ-ការសាកល្បងនិងឱកាសសហប្រតិបត្តិការអាស៊ី-អឺរ៉ុប”៕

(យោងតាម vtv.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vtv.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ