Trending now

ពាក្យទូន្មាន៦ខរបស់លោកប្រធានហូជីមិញជានិច្ចកាលជាត្រីវិស័យសំរាប់សកម្មភាពរបស់កងកម្លាំងនគរបាលប្រជាជន

22:21 | 15/05/2018

អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំបូកសរុបរយៈពេល៥ឆ្នាំអនុវត្តន៍សារាចរណ៍លេខ០៥របស់ក្រសួងនគរបាលឆ្នាំ ២០១៣ ស្ដីពីការបន្តជំរុញខ្លាំងចលនា “នគរ បាលប្រជាជនសិក្សារៀនសូត្រ អនុវត្តន៍តាមពាក្យទូន្មាន៦ខរបស់លោកប្រ ធានហូជីមិញ” ក្នុងដំណាក់កាលពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល៧០ឆ្នាំ ពាក្យទូន្មានរបស់លោកប្រធានហូជីមិញនៅតែមានតំលៃដដែល។

ពិធីទទួលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មកចូលរួមកិច្ចប្រជុំ

នោះគឺជាមូលដ្ឋាន ជាត្រីវិស័យសំរាប់សកម្មភាពនិងវប្បធម៌ប្រតិបត្តិទាំងឡាយរបស់កងកម្លាំងនគរបាលប្រជាជន។ រួមជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យកងកម្លាំងនគរ បាលប្រជាជនអនុវត្តន៍ល្អនូវវប្បធម៌ប្រតិបត្តិតាមទិស “គោរពប្រជាជន ស្និទ្ធ ស្នាលជាមួយប្រជាជន យល់ប្រជាជន រៀនពីប្រជាជននិងមានការទទួលខុសត្រូវ ចំពោះប្រជាជន។ លោក Nguyễn Xuân Phúc ក៏ស្នើរឲ្យក្រសួងនគរបាលចាំបាច់ ត្រូវពង្រឹងប្រព័ន្ធនគរបាលប្រជាជនពីមជ្ឈឹមដល់ថ្នាក់មូលដ្ឋានផងដែរ។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖ “ផ្តោតទៅលើការត្រួតពិនិត្យ រៀបចំក្បាលម៉ាស៊ីនផ្នែកនគរបាលឡើងវិញ បង្កើនបរិមាណកម្មាភិបាលនិងយុទ្ធជនដែលបំពេញភារកិច្ចថ្នាក់មូលដ្ឋានដោយផ្ទាល់ខ្លួន។ ពង្រឹងវិន័យ កសាងកងកម្លាំងឲ្យបានរឹងមាំនិងស្អាតល្អម។ រក្សាតួនាទីជាកងកម្លាំងស្នូលក្នុងការងារបង្ការប្រឆាំងបទល្មើស ព្រមទាំងម្ចាស់ការបង្ការប្រឆាំងអំពើពុករលួយខាងផ្ទៃក្នុងផងដែរ។ កម្មាភិបាលម្នាក់ៗ យុទ្ធជនម្នាក់ៗ ត្រូវឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំ និយាយទេជាមួយភាពអាក្រក់ រក្សាចរិយាសម្បត្តិរបស់នគរបាលប្រជាជន”៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤