Trending now

Yen Tu នៅរដូវស្លឹកឈើជ្រុះ

13:30 | 29/03/2021

Yen Tu បានទាក់ទាញមនុស្ស ពុទ្ធសាសនិក និងភ្ញៀវ ទេសច រាប់ពាន់នាក់ រក្នុង ឱកាសដើមនិទាឃរដូវ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងថា ទេសភាព រដូវស្លឹកឈើជ្រុះនៅ Yen Tu គឺមានសម្រស់ដ៏វិសេសវិសាលយ៉ាងដូច្នេះ។

Yen Tu គឺជាតំបន់មួយក្នុងចំណោមតំបន់កេដំណែលជាតិពិសេសទាំង ៥ នៅខេត្ត Quang Ninh ។ នេះគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញខាង ព្រលឹងវិញ្ញាណ ដោយផ្សារភ្ជាប់នឹងបុព្វហេតុបួស និងចាប់បដិសន្ធិជាព្រះពុទ្ធិរបស់ Dieu Ngu Giac Hoang Tran Nhan Tong (១២៥៨ - ១៣០៨) ។

នៅជើងភ្នំ មជ្ឈមណ្ឌលវប្បធម៌ Truc Lam Yen Tu គឺជាតំបន់មួយ ដែលមានសំណង់តាមរចនាស្ថាបត្យកម្មរាជកាល Tran ដោយបានកសាងឡើងកាលពីឆ្នាំ២០១៨។

ពីវត្ត Giai Oan ឆ្លងកាត់កាំជណ្ដើរថ្មរាប់ពាន់ ភ្ញៀវទៅកាន់ប្រាសាទ Huyen Quan - បេះដូងនៃ Yen Tu។

ប្រាសាទ Hue Quang Kim គឺជាកន្លែងសម្រាប់គោរពបូជា Dieu Ngu Giac Hoang Tran Nhan Tong ជាស្តេចមួយអង្គដែលបានដាក់រាជបល្ល័ង្កក្នុងព្រះជន្មាយុ ៣៥ ព្រះវស្សា ដើម្បីយាងទៅបួសនៅ Yen Tu។

នៅជុំវិញប្រាសាទ Hue Quan គឺមានប្រាង្គតូចៗ ដែលបានរក្សាទុកធាតុរបស់ព្រះសង្យ។

មកដល់ Yen Tu នានិទាឃរដូវ ភ្ញៀវទេសចរអាចគយគន់ដើមអង្គាសិល្បដ៏ស្រស់ស្អាតដែលមានអាយុកាល ៧០០ ឆ្នាំនៅមុខវត្ត Hoa Yen ។

ខ្សែកន្ត្រកកាប Yen Tu

ថ្ងៃលិចនៅលើកំពូលភ្នំដ៏ពិសិដ្ឋ

ឈរនៅមុខវត្ត Dong ភ្ញៀវទេសចរអាចមានឱកាសស្ងប់អារម្មណ៍អុជធូបគោរពបូជាព្រះពុទ្ធ

ភ្ញៀវទស្សនាអាចថតរូបទុកជាអនុស្សាវរីយ៍នៅពេលថ្ងៃលិចនៅលើកំពូលភ្នំវត្ត Dong

ពិធីបើក“ Yen Tu – ដំណើរធម្មយាត្រាទៅកាន់ទឹកដីព្រះពុទ្ធនា រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ប្រចាំឆ្នាំ។

ផលិតផលទេសចរណ៍ថ្មីៗជាច្រើននៅជើងភ្នំ Yen Tu នឹងនាំមកនូវបទពិសោធន៍ថ្មីៗដល់ភ្ញៀវទេសចរ។

លំហប្រពៃណីត្រូវបានបង្ហាញយ៉ាងច្បាស់នៅជើងភ្នំ Yen Tu

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ