Trending now

ខុនដាវ (Con Dao) ៖ ឆ្នេរសមុទ្រដ៏ស្រស់ាស្អាតបំផុតនៅវៀតណាម

13:40 | 29/03/2021

យុគសម័យ - ខុនដាវ (Ba Ria – Vung Tau) មានភាពល្បីល្បាញដោយសារឆ្នេរសមុទ្រ ដែលមានលក្ខណៈរហោស្ថានបំផុតនៅវៀតណាម។ទីនេះបានចាត់ទុកជាឋានសួគ៌រនៃរមណីយដ្ឋានសំរាកលំហែកាយដ៏ទាក់ទាញភ្ញៀវទេសចរដោយសារតែទេសភាពដ៏ស្រស់ស្អាតនិងតម្លៃជាប្រវត្តិសាស្ត្រដ៏យូរលង់។

ខុនដាវ (Con Dao) ៖ ឆ្នេរសមុទ្រដ៏ស្រស់ាស្អាតបំផុតនៅវៀតណាម

កោះខុនដាវ ដែលត្រូវបានគេស្គាល់ផងដែរថាខុនលន់ (Con Lon) និងខុនសឺន (Con Son) ត្រូវបានផ្តល់កិត្តិយសជាកោះមួយក្នុងចំណោមកោះដែលមានអាថ៌កំបាំងនិងស្រស់ស្អាតបំផុតនៅលើពិភពលោក។ ដោយមានផ្ទៃដី ៧៦ គីឡូម៉ែត្រក្រឡា សព្វថ្ងៃ ខុនដាវត្រូវបានគេចាត់ទុកថាជា“ ឋានសួគ៌ទេសចរណ៍ ”ដោយមានទេសភាពធម្មជាតិ ខ្យលបរិសុទ្ធ មានចលផលសម្បូរធូរធារនិងមនុស្សដ៏សុភាពរាបសានិងរួសរាយរាក់ទាក់ផងដែរ។ មកដល់ទីនេះអ្នកមានឱកាសរីករាយនឹង ទឹកសមុទ្រពណ៌ខៀវត្រជាក់ ចូលរួមក្នុងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន ដូចជាការមុជទឹកសមុទ្រ មើលផ្កាថ្ម ធ្វើនេសាទការរុករកព្រៃបឋមជាដើម។

ខុនដាវ (Con Dao) ៖ ឆ្នេរសមុទ្រដ៏ស្រស់ាស្អាតបំផុតនៅវៀតណាម

១. ពន្ធនាគារខុនដាវ គឺជាកន្លែងមួយដែលគេស្គាល់ថាជា“ នរកនៅលើផែនដី” ដែលទីនេះក៏ជាប់ក្នុងបញ្ជីនៃពន្ធនាគារដែលឃោរឃៅបំផុតទាំង ១០ នៅលើពិភពលោក។ ប្រព័ន្ធពន្ធនាគារដែលត្រូវបានសាងសង់ដោយជនជាតិបារាំង ដើម្បីទុកអ្នកទោស ហើយសព្វថ្ងៃទីនេះបានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រជាតិតែម្តង។

ឧទ្យានជាតិខុនដាវ

២. ឧទ្យានជាតិខុនដាវ ដែលស្ថិតនៅភាគខាងជើង ហើយសន្យាថានឹងក្លាយជាគោលដៅគួរឱ្យចាប់អារម្មណ៍សម្រាប់យុវវ័យដែលចូលចិត្តស្វែងយល់។ ឧទ្យានជាតិខុនដាវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ដើម្បីអភិរក្សធនធានធម្មជាតិជាច្រើន ជាមួយនឹងកម្រិតជីវចម្រុះខ្ពស់។ ក្រៅពីការទស្សនាទេសភាពពោរពេញទៅដោយពណ៌បៃតង អ្នកក៏អាចចូលរួមក្នុងការនេសាទដើរជិះកង់ឆ្លងកាត់ព្រៃផងដែរ។

ឆ្នេរសមុទ្រ Dam Trau

៣. ឆ្នេរសមុទ្រ Dam Trau គឺជាឆ្នេរស្ងប់ស្ងាត់ដោយមានមួយចំហៀងជាច្រាំងថ្មចោទ ហើយមួយទៀតសមុទ្រខៀវភ្លឺថ្លា មានខ្សាច់ពណ៌មាសធំទូលាយ។ កន្លែងនៅទីនេះគឺសមរម្យប្រសិនបើអ្នកកំពុងស្វែងរកវិស្សមកាលស្ងប់ស្ងាត់និងស្រស់បំព្រង។

វិមានម្ចាស់កោះ (Dinh Chua Dao)

៤. វិមានម្ចាស់កោះ (Dinh Chua Dao) ជាវិមានអភិបាលខេត្ត ដែលបានបង្កើតឡើងក្នុងកំឡុងឆ្នាំ ១៨៦២ ដល់ ឆ្នាំ ១៨៧៦ គឺជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ វិមាននេះមានផ្ទៃដីសរុប ១៨.៦០០ ម រួមទាំងផ្ទះធំៗខាងក្រៅផ្ទះ សួនច្បារ ដោយមិនត្រឹមតែជាភ័ស្តុតាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ កន្លែងនេះថែមទាំងជាកន្លែងសម្រាប់ការថតរូបដ៏ស្អាតៗជាច្រើនផងដែរ។

ល់មុខនឹងវិមានម្ចាស់កោះគឺជាកំពង់ផែលេខ ៩១៤ (Cau Tau 914)

៥. ទល់មុខនឹងវិមានម្ចាស់កោះគឺជាកំពង់ផែលេខ ៩១៤ (Cau Tau 914) ដែលជាគោលដៅស្ថិតនៅជាប់ទីប្រជុំជន ឆ្នេរសមុទ្រស្ងប់ស្ងាត់និងមានឆ្នេរខ្សាច់ម៉ដរលោងផងដែរ។ ទីនេះត្រូវបាន សាងសង់កាលពីឆ្នាំ ១៨៧៣ ដែលមានប្រវែងប្រហែល ១០៧ ម៉ែត្រ កំពង់ផែលេខ ៩១៤ មានចំណុលេចធ្លោដោយមានទេសភាពធំទូលាយដោយមានផ្ទាំងថ្មនិងផ្ទៃទឹកពណ៌ខៀវដូចជាគ្រាប់ត្បូងផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅ COP28 វៀតណាមនឹងប្រកាសអំពីគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តថ្មីមួយចំនួនជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបល្អបំផុតចំពោះការប្រែប្រួលអាកាសធាតុ
ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​បង្កើត​សន្ទុះ​ថ្មី​សម្រាប់​ទំនាក់​ទំនង​វៀត​ណាម-ទួរគី
សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh
បញ្ជាការដ្ឋានយោធាខេត្ត Kon Tum (វៀតណាម) បើកវគ្គបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ដសង្គ្រោះ ក្នុងគ្រោះមហន្តរាយពេទ្យយោធានៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា
វៀតណាមបង្កើនការតភ្ជាប់និងអភិវឌ្ឍន៍​កំពង់ផែសមុទ្របៃតង