Trending now

តារាសម្តែងដ៏ល្បីល្បាញក្នុងខ្សែភាពយន្ត 'TINANIC' បានសរសើរពីសម្រស់នៃឋានសួគ៌ទេសចរណ៍នៅឈូងសមុទ្រ Lan Ha នៃប្រទេសវៀតណាម

06:17 | 01/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មានប្រជាជនវៀតណាមជាច្រើនមានអារម្មណ៍រំភើបចិត្តនៅពេលដែលតារាសម្តែងរឿង "TITANIC" លោក Leonardo DiCaprio ដោយបានចែករំលែកវីដេអូមួយនៅឯ ឈូងសមុទ្រ Lan Ha ព្រមទាំងសរសើរយ៉ាងខ្លាំងអំពីសម្រស់នៃឋានសួគ៌នេះ។

តារាសម្តែងដ៏ល្បីល្បាញលោក Leonardo DiCaprio បានបង្ហោះមតិរបស់ខ្លួនអំពី ឈូងសមុទ្រ Lan Ha (រូបថត៖ TobyHarriman/NatGeoTravel)

កាលពីថ្ងៃទី ៣០ ខែឧសភា តារាសម្តែងដ៏ល្បីល្បាញលោក Leonardo DiCaprio បានបង្ហោះ វីដេអូរយៈពេល ៥៨ វិនាទីដោយបានថតយកទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើនៃឈូងសមុទ្រ Lan Ha ទីក្រុង Hai Phong។ លោកបានសរសេរថា៖“ ភូមិនេសាទប្រពៃណីនៃឈូង សមុទ្រវៀតណាមហាក់ដូជា អណ្តែតលើផ្ទៃទឹកដ៏ខៀវស្រងាត់ដែលព័ទ្ធជុំវិញដោយភ្នំថ្មកំ បោរពណ៌បៃតងនិងស្រស់ៗផងដែរ។ ប្រជាជននៅទីនេះប្រកបមុខរបរ នៅលើសមុទ្រ និងរកស៊ីដោយធ្វើនេសាទ វារីវប្បកម្មនិងទេសចរណ៍។ ឈូងសមុទ្រ Lan Ha បង្កប់នូវភាព ស្រស់ស្អាតនៃឋានសួគ៌ ប៉ុន្តែរបៀបរស់នៅប្លែករបស់ប្រជាជនត្រូវបានគំរាមកំហែងដោយទឹក កខ្វក់ បំពុលប្លាស្ទិច និងសកម្មភាពទេសចរណ៍ដែលមិនមាននិរន្តរភាព ក៏ដូចជាការប្រែប្រួល អាកាសធាតុផងដែរ។ ដូច្នេះភ្ញៀវទេសចរមកនៅទីនេះគួរតែរួមដៃគ្នាដើម្បីការពារ និងកាត់ បន្ថយផលប៉ះពាល់អាក្រក់ដល់បរិស្ថានផងដែរ»។

សម្រស់នៃឋានសួគ៌ទេសចរណ៍នៅឈូងសមុទ្រ Lan Ha នៃប្រទេសវៀតណាម

ភ្លាមៗបន្ទាប់ពីការបង្ហោះ វីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រក៏ដូចជា សហគមន៍ដែលស្រឡាញ់វិស័យទេសចរណ៍។ មិនដល់ ១ ថ្ងៃ ត្រូវបានគេចែករំលែកនោះ វីដេអូនៃឈូងសមុទ្រ Lan Ha នៃប្រទេសវៀតណាមមានអ្នកចូលមើលជាង ៨៧០,០០០ លើក និងមានមតិយោបល់ជាង ២.៣០០ ផងដែរ។ មតិភាគច្រើនបានសម្តែងការភ្ញាក់ផ្អើល និងស្រឡាញ់ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍របស់ឈូងសមុទ្រនេះ។

សម្រស់នៃឋានសួគ៌ទេសចរណ៍នៅឈូងសមុទ្រ Lan Ha នៃប្រទេសវៀតណាម

គួរជម្តាបថាឈូងសមុទ្រ Lan Ha ស្ថិតនៅភាគខាងកើតនៃកោះ Cat Ba និងស្ថិតជាប់នឹង ឈូងសមុទ្រ Ha Long នៅភាគខាងត្បូងដែលមានផ្ទៃដីជាង ៧០០០ ហិកតា។ នាបច្ចុប្បន្ន ឈូងសមុទ្រ Lan Ha ជាសមាជិកផ្លូវការនៃសមាគមក្លឹបឈូងសមុទ្រដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក (MBBW)។ កន្លែងនេះមានកោះទាំងតូចនិងធំប្រមាណ ៤០០ ដែលបង្កើតឡើងជារូបភាពយក្សដ៏ស្រស់ត្រកាលផងដែរ។តំបន់មានទឹកសមុទ្រខៀវស្រងាត់ ធម្មជាតិដ៏បរិសុទ្ ធអមជាមួយ នឹងជីវភាពដ៏សាមញ្ញរបស់ប្រជាជននៅក្នុងភូមិនេសាទអណ្តែតគឺជាលក្ខណៈពិសេសដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅឈូងសមុទ្រនេះតែម្តង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ