Trending now

វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវារំដោះប្រជុំកោះ Truong Sa (២៩ មេសា ឆ្នាំ១៩៧៥- ២៩ មេសា ឆ្នាំ២០២០)

08:32 | 30/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ថ្ងៃនេះចំត្រូវជាថ្ងៃរំលឹកខួបលើកទី ៤៥ នៃការរំដោះប្រជុំកោះ Truong Sa (២៩ មេសា ១៩៧៥ - ២៩ មេសា ២០២០) រួមជាមួយកងទ័ពយ៉ាងរហ័សឆ្ពោះទៅកាន់ទីក្រុងសាយហ្គន។ កងទ័ពជើងទឹកវៀត ណាមបានឆ្លៀតយកឱកាសនេះបើកយុទ្ធនាការវាយប្រហារសត្រូវនិង រំដោះប្រជុំកោះ Truong Sa យ៉ាងឆាប់រហ័សនិងគួរឲ្យភ្ញាក់ផ្អើល (សព្វថ្ងៃជាស្រុកកោះ Truong Sa ខេត្ត Khanh Hoa វៀតណាម)។

វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវារំដោះប្រជុំកោះ Truong Sa (២៩ មេសា ឆ្នាំ១៩៧៥- ២៩ មេសា ឆ្នាំ២០២០) (រូបថត៖ vnanet)

ជ័យជំនះរំដោះ Truong Sa មិនត្រឹមតែបង្ហាញស្មារតីតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានរបស់កងទ័ពជើងទឹកវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឆ័ន្ទៈសន្តិភាពក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនៅសមុទ្ររបស់វៀតណាមទៀតផង។ វរសេនីយ៍ទោ Dao Manh Hong អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចសមាគមយុទ្ធជនទីក្រុង Hai Phong បានរំលឹកឡើងវិញថា៖“ពេលទទួលបានភារកិច្ចរំដោះតំបន់ដែនដីដ៏ពិសិដ្ឋរបស់មាតុប្រទេស ខ្ញុំពិតជាសប្បាយរីករាយនិងមានមោទនភាពខ្លាំងណាស់។ នាគ្រានោះ យើងខ្ញុំមិនខ្លាចការពលីជីវិតនោះឡើយ ប៉ុន្តែត្រឹមគិតដល់ការធ្វើយ៉ាងណាដើម្បីបំពេញឲ្យបានល្អនូវភារកិច្ចដែលមាតុភូមិប្រគល់ជូនឲ្យខ្លួនតែប៉ុណ្ណោះ”។

វៀតណាមរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវារំដោះប្រជុំកោះ Truong Sa (២៩ មេសា ឆ្នាំ១៩៧៥- ២៩ មេសា ឆ្នាំ២០២០) (រូបថត៖ vnanet)

ក្នុងយុទ្ធនាការបះបោរនិងវាយប្រហារនានិទាឃរដូវឆ្នាំ១៩៧៥ ការរំដោះប្រជុំកោះ Truong Sa និងកោះនានានៅសមុទ្រខាងកើត មានអត្ថន័យដ៏សំខាន់ណាស់។ ក្រោយពីរំដោះកោះចំនួន៥នៅ ប្រជុំកោះ Truong Sa កាលពីឆ្នាំ១៩៧៥ កងទ័ពជើងទឹកវៀតណាមបន្តអនុវត្តភារកិច្ចការពារនិងសាងសង់ Truong Sa អស់រយៈពេល ៤៥ ឆ្នាំកន្លងមក។ លោកវរសេនីយ៍ឯកបំរុង Dinh Van Cuong ប្រធានផ្នែកនយោបាយនៅកោះ Truong Sa បានអះអាងថា៖ “កងទ័ពប្រជាជន និងកងកម្លាំងនានានៅកោះ Truong Sa នាសព្វថ្ងៃប្តេជ្ញាចិត្តសាមគ្គីគ្នាដោយឥតងារេដើម្បីជំនះពុះពារលើការលំបាក បន្តរក្សាបុព្វហេតុដ៏ត្រចះត្រចង់របស់ជំនាន់ជីដូនជីតាសម័យមុនៗ ព្រមទាំងហាត់ពត់លត់ដំនិងអនុវត្តយ៉ាងល្អនូវការងារ សិក្សារៀបសូត្រ ជួយសង្គ្រោះ និងគាំទ្រដល់ប្រជានេសាទ ជាដើម ក៏ដូចជាកសាងកោះដ៏រឹងមាំ ត្រៀមខ្លួនជាស្រេចតស៊ូប្រយុទ្ធនិងពលីជីវិត ដើម្បីការពារ អធិបតេយ្យភាពជាតិក្រោមគ្រប់កាលៈទេសៈផងដែរ”៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ
ការបោះឆ្នោតសកលឆ្នាំ ១៩៤៦ គឺជាជម្រើសមួយដែលធ្វើឡើងដោយមេដឹកនាំសម្រាប់អនាគតនៃប្រទេសជាតិ
ខេត្ត Nghe An អនុវត្តភារកិច្ចបន្ទាន់មួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)