Trending now

បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាមនិងកោះបាលី (ឥណ្ឌូនេស៊ី)

07:15 | 30/01/2020

នាថ្ងៃទី ២៨ មករា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្តវបាលី (Bali) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកោះបាលីលើវិស័យនានា ជាពិសេសវិស័យវប្បធម៌និងទេសចរណ៍។

បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាមនិងកោះបាលី (ឥណ្ឌូនេស៊ី) (រូបថត៖ (tapchidulich.com)

នៅក្នុងជំនួបជាមួយអភិបាលខេត្តកោះបាលីលោក Wayan Koster ឯកអគ្គរដ្ឋទូត Pham Vinh Quang បានអោយដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះកោះបាលី គឺជាគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ វៀតណាម។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមក៏ជាគោលដៅទេសចរណ៍ដែលទាក់ទាញនៅក្នុងតំបន់ផងដែរ។ បើតាមលោកឯកអគ្គរដ្ឋទូត បានឱ្យដឹងទៀតថាការបើកជើងហោះហើរត្រង់ទៅកាន់កោះបាលីនឹងជួយសន្សំសំចៃពេលវេលានិងថវិកានិងសម្រួលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទេសចរណ៍ បង្កើនពាណិជ្ជកម្មការវិនិយោគនិងការជួប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរតាមរយៈនោះរួមចំណែកដល់គោលដៅនាំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ផងដែរ៕

(ប្រភពព័ត៌មាន: vov5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម