Trending now

រដ្ឋធានី Ha Noi បញ្ឈប់ការទទួលស្វាគមន៍ភ្ញៀវទេសចរ និង មិនរៀបចំបណ្តាសកម្មភាព នៅលើផ្លូវដើរថ្មើរជើងជុំវិញ Ho Guom.

11:37 | 05/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - មន្ទីរវប្បធម៍និងកីឡាទីក្រុងហាណូយ នៅថ្ងៃទី ៤ ខែកុម្ភៈ បានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការប្រជាជននៃខណ្ឌ ស្រុក ក្រុង និងអង្គភាពនានាអំពីការអនុវត្តវិធានការបង្កានិងទប់ទល់ការឆ្លងជំងឺផ្លូវដង្ហើមដែលបណ្តាលដោយវីរុសកូរ៉ូណាថ្មី ដែលអាចកើតឡើង ក្នុងពិធីបុណ្យនានា នៅឆ្នាំ ២០២០ ។

ដូច្នោះហើយ ស្រុក​ ក្រុង​និង​អង្គភាពនានា​ឈប់ទទួលស្វាគមន៍​ភ្ញៀវនិងមិនរៀបចំសកម្មភាពវប្បធម៌ នៅកេរ្តិ៍ដំណែល ប្រវត្តិសាស្ត្រ​- វប្បធម៌ រមណីយដ្ឋាន (លើកលែង​តែ​ករណី​លើកលែង) ដើម្បីចៀសវាងការ​ផ្តុំប្រមូល​ប្រជាជន ជូន​ដំណឹង​ដល់​ភ្ញៀវទេសចរនិង​ប្រជាជនដឹង។

ផ្លូវដើរថ្មើរជើងនៅជុំវិញ Ho Guom នឹងផ្អាករាល់សកម្មភាពទាំងអស់។ (រូបថត៖ phapluatvietnam)

ប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនៃការឆ្លងជំងឺផ្លូវដង្ហើមដែល​បណ្តាលដោយវីរុស Corona ថ្មី ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ គណៈកម្មការប្រជាជនខណ្ឌ Hoan Kiem ក៏បានបញ្ឈប់​ការរៀបចំ​បណ្តាសកម្មភាព នៅលើផ្លូវ​ដើរ​ថ្មើរជើងជុំវិញ Ho Guom ដើម្បី ចៀសវាងការផ្តុំប្រមូលប្រជាជន បង្កាជំងឺ​ផ្លូវដង្ហើម​បណ្តាល​ដោ​យវីរុស Corona ថ្មី ធានាសុខភាពប្រជាជន។

ពាក់ព័ន្ធនឹងស្ថានភាពឆ្លងរាលដាលជំងឺនេះ មន្ទីរព័ត៌មាន​និង​គមនាគមន៍ Ha Noi បានផ្ញើលិខិតស្នើអង្គភាពសារព័ត៌មាននៃ ទីក្រុង សរសេរអត្ថបទ​ព័ត៌មាន​និង​ឃោសនា ​ដើម្បី​ពង្រឹង​ការ​ជឿ​​ទុកចិត្ត​របស់ប្រជាជនលើ​ការ​ដឹកនាំ​របស់​បក្ស​ រដ្ឋ​ ​អាធ្ញាធរទីក្រុង និងប្រព័ន្ធសុខាភិបាល​ ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​មិន​ក្លែងក្លាយ នៅលើបណ្តាញសង្គម./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ