Trending now

ពលរដ្ឋវៀតណាមដំបូងគេបង្អស់ដែលត្រូវបានលើកដម្កើងជា “ពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល”

08:24 | 14/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១៣ ខែវិច្ឆិកា អភិបាលក្រុងសេអ៊ូល (នៃកូរ៉េខាងត្បូង) បានរៀបចំពិធីលើកដម្កើង “ពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល” ឆ្នាំ២០១៩ (Seoul Honorary Citizenship Ceremony 2019) សម្រាប់ជនជាតិបរទេសចំនួន ១៨ នាក់ ក្នុងនោះមានលោកស្រី Le Nguyen Minh Phuong គឺជាពលរដ្ឋវៀតណាមដំបូងគេបង្អស់ដែលទទួលបានកិត្តិយសនេះ។

អភិបាលក្រុងសេអ៊ូល លោក Park Won-soon (ទី ៩ នៅខាងឆ្វេង) និងពលរដ្ឋចំនួន ១៨ នាក់បានទទួលការលើកដម្កើងជា “ពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល” ឆ្នាំ ២០១៩ (រូបថត៖ TTXVN)

ពានរង្វាន់នេះត្រូវបានទីក្រុងសេអ៊ូល ប្រារព្ធធ្វើឡើងចាប់តាំងពីឆ្នាំ ១៩៥៨ ដើម្បីជាការលើកដម្កើងដល់ជនបរទេសលេចធ្លោបំផុត ដែលមានរយៈពេល ៣ ឆ្នាំជាប់ៗគ្នា រស់នៅក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមចំណែកវិជ្ជមានជាច្រើនសម្រាប់ទីក្រុងសេអ៊ូលក៏ដូចជាសកម្មភាពសហគមន៍។

អ្នកដែលឈ្នះនឹងត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ពីអ្នកជំនាញគ្រប់គ្រង ហើយត្រូវតែមានការយល់ព្រមពីក្រុមប្រឹក្សាក្រុងសេអ៊ូលទៀតផង។ គិតត្រឹមខែមករាឆ្នាំ ២០១៩ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានផ្តល់កិត្តិយសដល់ជនបរទេសចំនួន ៨២៧ នាក់ មកពី ៩៧ ប្រទេស។ ជនជាតិបរទេសដែលត្រូវបានគេទទួលស្គាល់ថាជា “ពលរដ្ឋកិត្តិយស” នៃទីក្រុងសេអ៊ូល នឹងបានចូលរួមក្នុងកិច្ចការរដ្ឋបាលរបស់ទីក្រុង ក៏ដូចជាត្រូវបានតែងតាំងជាទីប្រឹក្សាគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ឬត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍រៀបចំដោយទីក្រុងផងដែរ។

អភិបាលក្រុងសេអ៊ូល Park Won-soo បានប្រគល់លិខិតបញ្ជាក់ជា “ពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល" ឆ្នាំ ២០១៩ ដល់ពលរដ្ឋវៀតណាម Le Nguyen Minh Phuong

ចំណែកឯលោកស្រី Le Nguyen Minh Phuong វិញ លោកស្រីបានសម្តែងនូវកិត្តិយសរបស់ខ្លួននៅពេលដែលនាងត្រូវបានគេជ្រើសរើសឱ្យក្លាយជាពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល ពីព្រោះនេះក៏មានន័យថាសកម្មភាពនិងការចូលរួមចំណែករបស់លោកស្រីត្រូវបានកត់សម្គាល់។ លោកស្រី Phuong ក៏មានមោទនភាពផងដែរដែលត្រូវបានជ្រើសរើសជាជនជាតិ វៀតណាមដំបូងគេជាប់ជាពលរដ្ឋកិត្តយសនៃទីក្រុងសេអ៊ូល។ លោកស្រីសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ តាមរយៈសកម្មភាពរបស់ខ្លួន ដូចជាការបកប្រែសម្រាប់បេសកកម្មជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម បង្រៀនភាសាវៀតណាមនិងកូរ៉េ ការផ្សាយវិទ្យុនិងទូរទស្សន៍ ។ល។ នឹងអាចចូលរួមចំណែកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូង ក៏ដូចជាលើកកម្ពស់រូបភាពដ៏ស្រស់ស្អាតរបស់វៀតណាមនិងកូរ៉េខាងត្បូង ដល់ប្រជាជននៃប្រទេសទាំងពីរនិងអន្តរជាតិ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ