Trending now

ភរិយារបស់អតីតប្រធានាធិបតីអូបាម៉ានឹងវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីជួយក្មេងស្រី

11:38 | 14/10/2019

យុគសម័យ - នៅក្នុងកម្មវិធី Today Show នៃប៉ុស្តិ៍ទូរទស្សន៍ NBC, ភរិយារបស់អតីតលោកប្រធានាធិបតីអាមេរិកអូបាម៉ា គឺលោកជំទាវមីឆែលអូបាម៉ា បានបង្ហើបពីផែនការវិលត្រឡប់មកប្រទេសវៀតណាមវិញនៅខែធ្នូឆ្នាំនេះដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីជួយក្មេងស្រី។

អតីតលោកជំទាវទីមួយនឹងវិលត្រឡប់មកប្រទេសវៀតណាមវិញនៅខែធ្នូ (រូបថត៖ Time)

វីដេអូបានបង្ហាញពីវត្តមានរបស់អតីតលោកជំទាវទីមួយរបស់សហរដ្ឋអាមេរិកត្រូវបានថតក្នុងឱកាសទិវាកុមារនារីអន្តរ ជាតិ (១១ តុលា) ដែលក្នុងនោះ លោកស្រីមីឆែលអូបាម៉ាបានចែករំលែកនូវសារៈសំខាន់នៃការអប់រំដល់ក្មេងស្រី។

ក្នុងនាមជាម្តាយរបស់កូនស្រីពីរនាក់ (ម៉ាលីយ៉ាអាយុ ២១ ឆ្នាំនិងសាសាអាយុ ១៨ ឆ្នាំ) លោកស្រីអូបាម៉ាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអប់រំដល់ក្មេងស្រី។ លោកស្រីមានប្រសាសន៍ថា “មានក្មេងស្រីវ័យជំទង់ជាង ៩៨ លាននាក់ មិនបានទៅសាលារៀនទេ។ ប្រសិនបើពួកគេមានឱកាសត្រឹមត្រូវ ពិភពលោករបស់យើងនឹងកាន់តែប្រសើរឡើង។ ដូច្នេះហើយ ទើបយើងខិតខំធ្វើការជាមួយថ្នាក់ដឹកនាំនៃអង្គការនានាជុំវិញពិភពលោក ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ក្មេងស្រីរាល់ថ្ងៃ”។

តារាហូលីវូដ Julia Roberts

តារាសម្តែង Lana Condor

តារាសម្តែង Ngo Thanh Van

រួមដំណើរជាមួយលោកស្រីអូបាម៉ាក្នុងដំណើរមកកាន់ប្រទេសវៀតណាម ក្នុងខែធ្នូគឺលោកស្រី Jenna Bush Hager កូនស្រីរបស់អតីតប្រធានាធិបតី George W. Bush, តារាហូលីវូដ Julia Roberts, តារាសម្តែង Lana Condor និងតារាសម្តែង Ngo Thanh Van។

កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក George W. Bush, លោកស្រី Jenna Bush Hager នឹងរួមដំណើរជាមួយលោកស្រីអូបាម៉ា (រូបថតៈ NBC)

អញ្ជើញចែករំលែកអំពីដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនាពេលខាងមុខនេះកូនស្រីរបស់អតីតប្រធានាធិបតី Bush ដែលជាម្តាយរបស់កូនស្រីអាយុ ៦ ឆ្នាំនិង ៤ ឆ្នាំ ២ នាក់ បានសម្តែងនូវអារម្មណ៍ពិតជារំភើបណាស់។ នាងបាននិយាយថា៖

"យើងដឹងថាប្រសិនបើក្មេងស្រីមួយនាក់បានទៅសាលារៀន នាងនឹងអាចគាំទ្រមិនត្រឹមតែខ្លួននាងប៉ុណ្ណោះទេ ថែមទាំងគាំទ្រសហគមន៍ទាំងមូលទៀតផង។ ដូច្នេះ លោកស្រីមីហ្សែលនិងខ្ញុំនឹងធ្វើដំណើរនៅខែធ្នូនេះ ហើយយើងនឹងចែករំលែករឿងរ៉ាវបំផុសគំនិតអំពីបុគ្គលដែលគួរឱ្យគោរព ដែលកំពុងជួយធ្វើឱ្យពិភពលោករបស់យើងកាន់តែប្រសើរឡើង។ ពួកគេជាភស្តុតាងដែលថា មនុស្សម្នាក់ក៏មានថាមពលដើម្បីបង្កើតឡើងមានភាពខុសគ្នាផងដែរ”៕

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ