Trending now

មូលនិធិសប្បុរសធម៌អាវផាយភរិយាអ៊ឺរ៉ុប និងអាណិកជនវៀតណាមនៅ Sacarmento នៃសហរដ្ឋអាមេរិក ជួយគាំទ្រទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

11:11 | 18/09/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា តំណាងគណៈកម្មាធិការទទួលបន្ទុកជន​វៀតណាមនៅឯបរទេស​នៃ​​ទីក្រុងហូជីមិញ លោក ​Nguyen Chi Tam ប្រធានខុទ្ទកាល័យ​​ ប្រធានសហជីព និងលោក Tran Quang Thu ប្រធាននាយកដ្ឋានសេដ្ឋកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានតាង​​នាមមូលនិធិសប្បុរសធម៌អាវផាយ​​ភរិយា​​អ៊ឺរ៉ុប ​បានផ្ទេរប្រាក់ចំនួន ១២៥.០២៤.០០០ ដុង ទៅក្រុមគ្រូពេទ្យ​នៅមន្ទីរពេទ្យ Cho Ray - ទីក្រុងហូជីមិញ។

ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray ទីភ្នាក់ងារ JICA ផ្តល់ឧបករណ៍ជំនួយការព្យាបាល COVID-19 សម្រាប់មន្ទីរពេទ្យ Cho Ray
មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា មន្ទីរពេទ្យ Cho Ray ភ្នំពេញ - ស្ពានតភ្ជាប់សកម្មភាព​សុខាភិបាល​រវាង វៀ​តណាម និងកម្ពុជា
មូលនិធិសប្បុរសធម៌អាវផាយភរិយាអ៊ឺរ៉ុប និងអាណិកជនវៀតណាមនៅ Sacarmento នៃសហរដ្ឋអាមេរិក ជួយគាំទ្រទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
មូលនិធិសប្បុរសធម៌អាវផាយភរិយាអ៊ឺរ៉ុបបានបរិច្ចាគទឹកប្រាក់ចំនួន ១២៥ លានដល់មន្ទីរពេទ្យ Cho Ray (ហូជីមិញ) ។

គណៈកម្មាធិការទទួលបន្ទុកជន​វៀតណាមនៅឯបរទេសនៃ​​​​ទីក្រុងហូជីមិញទទួលការអនុញ្ញាតពីគណៈកម្មាធិការររដ្ឋ​ទទួល​បន្ទុក​​ជន​វៀតណាមនៅឯបរទេស - ក្រសួងការបរទេស បាន​ទទួលសំភារៈបរិក្ខារពេទ្យ​ (ម៉ាស់ N95 ចំនួន ៣៩៤០ ម៉ាស់, ម៉ាស់ 3M ចំនួន​ ៣៨០ ៤៨០ ម៉ាស់, សម្លៀកបំពាក់ការពារផ្ទាល់​ខ្លួន​ ៨០ ឈុត, របាំងមុខប្រឆាំងនឹងដំណក់ទឹក ចំនួន​ ៥០០) ពីអាណិកជន​វៀតណាមនៅនៅ Sacarmento (រដ្ឋ California នៃសហរដ្ឋអាមេរិក) ជូន​ចំពោះ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ Cho Ray ដែល​ជាកន្លែង​នៅជួរមុខ​ក្នុង​ការ​ការការពារទប់ស្កាត់​ការរីករាលដាលនៃជំងឺរាតត្បាតនៅទីក្រុងហូជីមិញ។

លោកអនុបណ្ឌិត Le Minh Hien - ប្រធានការិយាល័យ​​​សង្គមកិច្ច អនុប្រធានអង្គភាពសម្របសម្រួលការប្តូរសរីរាង្គនៅមន្ទីរពេទ្យ Cho Ray បានទទួលអំណោយពីមូលនិធិសប្បុរសធម៌អាវផាយ​ភរិយាអ៊ឺរ៉ុប និងសម្ភារៈបរិក្ខា​រ​ពេទ្យទាំងអស់​ពីអាណិកជន​វៀតណាមនៅ​ Sacarmento (រដ្ឋ California,សហរដ្ឋអាមេរិក)។

មូលនិធិសប្បុរសធម៌អាវផាយភរិយាអ៊ឺរ៉ុប និងអាណិកជនវៀតណាមនៅ Sacarmento នៃសហរដ្ឋអាមេរិក ជួយគាំទ្រទីក្រុងហូជីមិញក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

អាណិកជនជាតិវៀតណាមនៅ Sacarmento, California សហរដ្ឋអាមេរិកបញ្ជូនសម្ភារៈបរិក្ខាពេទ្យទៅកាន់គ្រូពេទ្យនិងមន្ទីរពេទ្យ Cho Ray។

នាពេលកន្លងមក មូលនិធិសប្បុរសធម៌អាវផាយ​ភរិយាអ៊ឺរ៉ុប បានអំពាវនាវ​​អាណិកជន​វៀតណាម​ដែលកំពុងរស់នៅនិងធ្វើការនៅអឺរ៉ុបឲ្យ​ផ្តល់​ការ​​ជួយ​គាំទ្រដល់ក្រុម​គ្រូពេទ្យ​​​ដែលកំពុងតស៊ូ​​ទាំងយប់ទាំងថ្ងៃដើម្បីដណ្តើម​អាយុជីវិត​សម្រាប់​អ្នកជំងឺកូវីដ ១៩ នៅវៀតណាមនិយាយរួម និងនៅ​ទីក្រុងហូជីមិញនិយាយដោយឡែក។

លោកស្រី Nguyen Viet Trieu ប្រធានក្រុមប្រឹក្សាភរិយា - អាវផាយ​ភរិយាទូទាំង​អឺរ៉ុប ប្រធានសហគម​នារី​វៀតណាមនៅប៉ូឡូញបានចែករំលែកថា៖ “យើងបានឆ្លងកាត់ការផ្ទុះឡើង​យ៉ាង​ខ្លាំង​នៃ​ការរីករាលដាលនៃជំងឺរាតត្បាត​នៅទ្វីបអឺរ៉ុបហើយ ​ដូច្នេះយើងយល់យ៉ាង​​ច្បាស់អំពីការលំបាក​របស់ក្រុមគ្រូពេទ្យ - ទាហាន​អាវសនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ តំណាងមូលនិធិសប្បុរសធម៌​អាវផាយ​ភរិយាអ៊ឺរ៉ុបប្រចាំប្រទេសវៀតណាមនឹងផ្តល់អំណោយដោយ​ផ្ទាល់ដល់​ក្រុម​គ្រូពេទ្យ​​នៅ​ក្នុ​ងមន្ទីរពេទ្យដើម្បីលើកទឹកចិត្ត ក៏ដូច​ជា​ជួយ​គាំទ្រមន្ទីរពេទ្យក្នុ​ងការទិញបរិក្ខារពេទ្យ​ចាំបាច់នៅពេលចាំបាច់” ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស