Trending now

ពង្រីកសក្តានុភាពនៃវិស័យទេសចរណ៍នៅសមុទ្រ Lang Co

15:08 | 16/09/2019 (ហេង វុធ្ធី)

យុគសម័យ - Thua Thien Hue មានឆ្នេរសមុទ្រប្រវែង ១២៧ គីឡូម៉ែត្រ ដោយមានឆ្នេរខ្សាច់ ឆ្នាំសមុទ្រដ៏ស្រស់ស្អាតនិងល្បីល្បាញជាច្រើនដូចជា Thuan An – Canh Duong – Tu Hien –Lang Co ជាមួយនឹងសក្តានុភាពនិងឧត្តមភាពក្នុងការអភិវឌ្ឍទេសចរណ៍សមុទ្រផងដែរ។ ជាពិសេសឈូងសមុទ្ធ Lang Co ត្រូវបានជ្រើសរើសជាឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកដោយអង្គការ Worldbays Club (រួមជាមួយឈូងសមុទ្រ Ha Long និង Nha Trang) ។

ទេសភាពស្រស់ស្អាតនៅ Lang Co (រូបថត៖ Tripi.vn)

ឈូងសមុទ្រ Lang Co ស្ថិតនៅស្រុក Phu Loc ខេត្ត Thua Thie -Hue) មានប្រវែង ៤២,៥ គីឡូម៉ែត្រនិងមានចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីទីក្រុង Hue និង ២០ គីឡូម៉ែត្រពីទីក្រុង Da Nang។ នេះគឺជាឈូងសមុទ្រមួយដែលមានទីតាំងស្ថិតនៅជិតជើងភ្នំ Hai Van ដែលមានឆ្នេរសមុទ្ររាបស្មើ ទឹកសមុទ្រខៀវស្រងាត់ រួមទាំងប្រព័ន្ធអេកូឡូស៊ីសម្បូរបែបផងដែរ។ នេះបានចាត់ទុកជាគោលដៅទេសចរណ៍ទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ខេត្ត Thua Thien Hue។ ហេតុដូច្នេះហើយ ការធ្វើអាជីវកម្មពីសក្តានុភាពនៃទេសចរណ៍សមុទ្រ Lang Co ខេត្ត Thua Thien - Hue មានគោលនយោបាយលើកទឹកចិត្តជាច្រើនដើម្បីទាក់ទាញការវិនិយោគ។ នាបច្ចុប្បន្ន Lang Co បានសាងសង់តំបន់ទេសចរណ៍ចម្រុះចំនួន ៦ កន្លែង សណ្ឋាគារនិងផ្ទះសំណាក់ចំនួន ៤៥ ដែលមានបន្ទប់ប្រមាណ ១,២០០ គ្រែ ១.៨០០ រួមទាំងភោជនីយដ្ឋានរាប់សិបកន្លែងទៀតសម្រាប់បម្រើភ្ញៀវទេសចរផងដែរ។

ទេសភាពស្រស់ស្អាតនៅ Lang Co (រូបថត៖ TTXVN)

ប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Loc លោក Nguyen Van Manh បានមានប្រសាសន៍ថា នាឆ្នាំនេះ ស្រុកបានរៀបចំមហោស្រព“ Lang Co - ឈូងសមុទ្រដ៏ស្រស់ស្ងាតនៅលើពិភពលោក” ប្រកបដោយជោគជ័យ ព្រមទាំងបានប្រារព្ធឡើងខួបលើកទី ១០ នៃការទទួលស្គាល់ Lang Co ជាបេតិកភ័ណ្ឌឈូងសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកផងដែរ។ ចំនួនភ្ញៀវទេសចរសរុបមកលេងកំសាន្តទេសចរនៅស្រុក​ Phu Loc រយៈពេល ៨ ខែដើមឆ្នាំនេះសម្រេចបានជិត ១,២ លាននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៣៣.០០០ នាក់។

ទេសភាពស្រស់ស្អាតនៅ Lang Co (រូបថត៖ Dulichpetrotimes.vn)

Lang Co – Canh Duong មានឧត្តមភាពខាងធនធានទេសចរណ៍ជាមួយឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅប្រទេសវៀតណាម រួមទាំងមានទំនាក់ទំនងអំណោយផលជាមួយតំបន់បេតិកភណ្ឌពិភពលោកចំនួន ៣ គឺ៖ អតីតរាជធានី Hue ទីក្រុងបុរាណ Hoi An និងវិមាន My Son។

ទេសភាពស្រស់ស្អាតនៅ Lang Co (រូបថត៖ Tripi.vn)

ដើម្បីលើកកម្ពស់សក្តានុភាពនិងគុណសម្បត្តិប្រកបដោយប្រសិទ្ធភាពក៏ដូចជាអភិវឌ្ឍ Lang Co – Canh Duong ក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ជាតិនិងជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិនាពេលអនាគត ដោយផ្អែកលើច្បាប់ទេសចរណ៍និងឯកសារនានា នោះត្រូវរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ទេសចរណ៍ Lang Co – Canh Duong ពិតជាចាំបាច់យ៉ាងខ្លាំងដើម្បីកសាងប្រព័ន្ធទស្សនៈវិស័យ គោលដៅ និងទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍ជាមួយចក្ខុវិស័យរយៈពេលវែងនិងមាននិរន្តរភាពសម្រាប់តំបន់រមណីយដ្ឋានផងដែរ។

ទេសភាពស្រស់ស្អាតនៅ Lang Co (រូបថត៖ kosshop.vn)

ទាក់ទងនឹងគោលដៅទេសចរណ៍ ត្រូវខិតខំទទួលបានភ្ញៀវទេសចរណ៍ជាង ១,៥ លាននាក់នៅឆ្នាំ ២០២៥ ដែលក្នុងនោះភ្ញៀវអន្តរជាតិនឹងមានប្រមាណ ៦០០ ០០០ នាក់។ រីឯរហូតដថល់ឆ្នាំ ២០៣០ ត្រូវស្វាគមន៍ភ្ញៀវជាង ២,៥ លាននាក់ក្នុងនោះភ្ញៀវអន្តរជាតិនឹងមានប្រមាណ ៩៥០ ០០០ នាក់។ ចំណូលសរុបពីភ្ញៀវទេសចរគិតរហូតដល់ឆ្នាំ ២០២៥ សម្រេចបានទឹលប្រាក់ប្រមាណ ៣.៤០០ ពាន់លានដុងនិងបង្កើតការងារឱ្យពលករជាផ្ទាល់ គឺ៧.០០០ នាក់៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ