Trending now

កោះលីសឺន (Ly Son) គឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតក្នុងចំណោមឆ្នេរសមុទ្រទាំង ១០ នៅប្រទេសវៀតណាម ដែលត្រូវបោះឆ្នោតដោយទស្សនាវដ្ដី Forbes

20:34 | 25/07/2019 (យោងតាម thoidai.com.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - ទស្សនាវដ្ដី Forbes បានជ្រើសរើសឆ្នេរសមុទ្រស្រស់ស្អាតបំផុតចំនួន១០ នៅវៀតណាម ក្នុងនោះកោះលីសឺន (Ly Son) បានជាប់ក្នុងបញ្ជីនៃឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតដែលពិភពលោកធ្លាប់បានទទួលស្គាល់ដូចជាសមុទ្រ Da Nang , Nha Trang, Phu Quoc ។

នាពេលថ្មីៗនេះ ទស្សនាវដ្តី Forbes បានជ្រើសរើសបញ្ជីឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅវៀតណាម។ យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា វៀតណាមមានខ្សែឆ្នេរសមុទ្រជាង២០០០ ម៉ាយ៍ ហេតុដូច្នេះវៀតណាមមានមោទនភាពចំពោះឆ្នេរខ្សាច់ដ៏ស្រស់ស្អាតកម្រប្រទេសណាមួយមាននោះឡើយ។ សូមទស្សនិកជនទស្សនាមើលរូបភាពមួយចំនួនអំពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅប្រទេសវៀតណាមដែលទស្សនាវដី្ត Forbes បានជ្រើសរើសក្នុងបញ្ជីឆ្នេរគួរឱ្យចាប់អារម្មណ៍បំផុតទាំង ១០ ដែលលាតសន្ធឹងពីភាគខាងជើងទៅខាងត្បូងរបស់វៀតណាម។

១.កោះលីសឺន (Ly Son)

កោះ Ly Son ស្ថតិនៅស្រុកកោះនៃខេត្ត Quang Ngai ដែលមានចម្ងាយដែនដីប្រមាណ ៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយមានផ្ទៃដីជិត ១០ គីឡូម៉ែត្រ និងមានចំនួនប្រជាជនជាង ២០,០០០ នាក់។ កោះលីសឹនមានសមុទ្រស្អាត និងថ្លាឈ្វេង ដ៏គួរឲ្យគាប់ចិត្តភ្ញៀវទេសចរ។

កោះលីសឺន (Ly Son)

២.កោះ Con Dao

កោះ Con Dao មានចំងាយប្រមាណ ៩៧ ម៉ាយ៍ពីទីក្រុង Vung Tau តាមផ្លូវជើងទឹក។ សព្វថ្ងៃនេះ កោះ Con Dao ត្រូវបានគេស្គាល់ថាជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅវៀតណាម។

កោះ Con Dao

៣. ឈូងសមុទ្រ Ha Long

ឈូងសមុទ្រ Ha Long ត្រូវបានយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ ឈូងសមុទ្រ Ha Long ល្បីល្បាញដោយសារមានថ្មកំបោរដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។

ឈូងសមុទ្រ Ha Long

៤. កោះ Phu Quoc

កោះ Phu Quoc ត្រូវបានគេស្គាល់ថាជាកោះត្បូងដ៏ធំបផុតនៅវៀតណាម ដែលមានទំហំផ្ទៃដី សរុប ៥៨៩,២៣ គីឡូម៉ែតការ៉េ (យោងតាមទិន្នន័យនាឆ្នាំ ២០០៥) ។ កោះ Phu Quoc មានឆ្នេរស្អាតចំនួន ២ នៅក្នុងចំណោមឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក រួមមានឆ្នេរសមុទ្រ Bai Kem និង Bai Sao។

កោះ Phu Quoc


៥. Da Nang

ទីក្រុងដាណាង (Da Nang) ជាទីក្រុងធំទី ៣ របស់វៀតណាមមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតនៅក្នុងប្រទេស។ ក្នុងនោះមានឆ្នេរសមុទ្រ My Khe ដែលជាកន្លែងប្រព្រឹត្តទៅសកម្មភាពជិះស្គីលើរលកឬក៏មុជទឹកគយគន់ផ្កាថ្មផងដែរ។

ឆ្នេរសមុទ្រនៅទីក្រុង Da Nang

៦. Nha Trang

ទីក្រុងញ៉ាត្រាង (Nha Trang) ជាមោទនភាពរបស់វៀតណាមជាយូរណាស់មកហើយនៅពេលដែលមានឆ្នេរសមុទ្រស្រស់ស្អាតបំផុតនៅលើពិភពលោក។ ម្តងៗមកដល់ទីនេះភ្ញៀវទេសចរមិនអាចរំលងមកទស្សនាឈូងសមុទ្រ Nha Trang ជាពិសេសតំបន់ Hon Mun ដែលមានជីវចម្រុះច្រើនបំផុត ដោយមានផ្កាថ្មប្រហែល ៣៥០ ប្រភេទ។

ឆ្នេរសមុទ្រ Nha Trang

៧. Doc Let

Doc Let នៅឃុំ Ninh Hai ស្រុក Ninh Hoà ខេត្ត Khanh Hoa ប្រទេសវៀតណាម គឺជាឆ្នេរ សមុទ្រដ៏វែងមួយ ដែលមានឆ្នេរខ្សាច់ពណ៌សដោយបំបែកដីពីសមុទ្រ។ នាបច្ចុប្បន្ននេះ តំបន់ទេសចរណ៍ Doc Let ក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅខេត្ត Khanh Hoa ។

ឆ្នេរសមុទ្រ Doc Let

៨. Ho Coc

ហូកូ (Ho Coc) គឺជាឆ្នេរសមុទ្រតូចមួយដែលមានទីតាំងនៅឃុំ Bung Rieng ស្រុក Xuyen Moc ខេត្ត Ba Ria Vung Tau មានចម្ងាយប្រហែល ១២៥ គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងហូជីមិញ។ កន្លែងនេះដ៏ចាប់អារម្មណ៍ដោយសារតែមានស្រះទឹកក្តៅ និងទំហំផ្ទៃដីព្រៃឈើប្រមាណ ១១,០០០ ហិកតា។

ឆ្នេរសមុទ្រ Ho Coc

៩. Mui Ne

Mui Ne មានចម្ងាយប្រមាណ ២២ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង​ Phan Thiet ។ Mui Ne ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរដោយសារមានវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទាំងទួលភ្នំខ្សាច់ពណ៌សនិងឆ្នេរខ្សាច់ក្រហម។ នៅពេលទៅដល់ Mui Ne ភ្ញៀវទេសចរនឹងមានឱកាសចូលរួមក្នុងសកម្មភាពរបស់ភូមិនេសាទសមុទ្រដ៏សុទ្ធសាធនៅវៀតណាមផងដែរ។

វាលខ្សាច់ Mui Ne

១០.ហួយអាន (Hoi An)

ហូយអានគឺជាក្រុងមួយចំណុះខេត្ត Quang Nam ប្រទេសវៀតណាម។ ទីក្រុងបុរាណ ហូយអានត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកចាប់តាំងពីឆ្នាំ ១៩៩៩ ។ ទីនេះមានឆ្នេរសមុទ្រ An Bang ដែលត្រូវបានគេចាត់ទុកថាជាឆ្នេរសមុទ្រគួរឲ្យសាកល្បងមកលេងកំសាន្តបំផុតនៅក្នុងជីវិត៕

ឆ្នេសមុទ្រ Hoi An

(យោងតាម thoidai.com.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម thoidai.com.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ