Trending now

Carnival តាមដងវិថីអបអរសាទរខួបលើកទី២០ នៃទីក្រុងហាណូយទទួលបានគិត្តនាមជាទីក្រុងដើម្បីសន្តិភាព

06:49 | 15/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

នាព្រឹកថ្ងៃទី ១៤ ខែកក្កដា នៅវិថីដើរថ្មើរជើងនៃបឹង Hoan Kiem (រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅ Carnival តាមដងវិថី ដោយមានការចូលរួមពីសិល្បករសិល្បការិនីទាំងជាតិនិងអន្តរជាតិ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន Sun Group សំដៅអបអរសាទរខួបលើកទី ២០ នៃទីក្រុងហាណូយទទួលបានកិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព”។

នាព្រឹកថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅនូវ Carnival តាមដងវិថី

តាំងពីព្រឹកព្រលឹម ប្រជាជននិងអ្នកទេសចរជាច្រើនកុះករ បានមកដល់ បឹង Guom ដើម្បីចូលរួមក្នុងកម្មវិធីនេះ ហើយបានសម្របខ្លួននៅក្នុងបរិយាកាសនៃពិធីបុណ្យដ៏សប្បាយរីករាយនេះ ដោយបានទស្សនាផ្ទាល់ភ្នែកនូវផ្ទាំងទស្សនីយភាពសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ ដូចជាការរាំភ្លើង រាំរបាំស្គរ និងល្បែងសៀកជាដើម។

នេះជាលើកទី២ ដែល Carnaval ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ (រូបថតៈ plo.vn)

អ្នកស្រី Nguyen Phuong Dung នៅខ័ណ្ឌ Hoang Mai នៃទីក្រុងហាណូយបានសំណេះសំណាលថា៖ “នាងខ្ញុំមើលឃើញថា សកម្មភាពនៅថ្ងៃនេះ គ្រប់ៗគ្នាចូលរួមក្នុងភាពសប្បាយរីករាយនិងរំភើបយ៉ាងខ្លាំង។ តាមគំនិតរបស់ខ្ញុំ បច្ចុប្បន្ននេះជាសម័យនៃការធ្វើសមាហរណកម្មនិងផ្លាស់ប្តូរវប្បធម៌នៅជុំវិញពិភពលោក ហេតុដូច្នេះ ការរៀបចំឡើងនូវព្រឹត្តិការណ៍បែបនេះ បានរួមចំណែកធ្វើឱ្យពិភព លោកស្គាល់ ពីវៀតណាមកាន់តែស៊ីជម្រៅនិងយល់ដឹងកាន់តែច្បាស់ពីវប្បធម៌និងប្រពៃណី ទំនៀមទម្លាប់របស់ វៀតណាម”។

សិល្បៈការិនី សម្តែងតាមដងវិថី (រូបថតៈ vnexpress.net)

សូមគូសបញ្ជាក់ថា Carnival តាមដងវិថី ដោយមានការចូលរួមនៃរថយន្តក្បួនដង្ហែរនិងសិល្បករអាជីពជាតិនិងអន្តរ ជាតិជិត ១០០ នាក់ ក្នុងសំលៀកបំពាក់ចម្រុះពណ៌ ធ្វើឱ្យផ្លូវហាណូយកាន់តែមានភាពសប្បាយអ៊ូអរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ