Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអាមេនី

09:14 | 06/07/2019 (យោងតាម baochinhphu បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ៥ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអាមរនី លោក Nikol Pashinyan បានអញ្ជើញជួបពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមក។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan (រូបថត: VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូប បានព្រមព្រៀងគ្នាលើទិសដៅនិងវិធានការជាច្រើនដើម្បីជំរុញថែមទៀតកិច្ច សហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងអាមេនីក្នុងពេលខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងពីគោលនយោបាយឥតងាករេរបស់ថ្នាក់ដឹកនាំ វៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអារមេនី ដោយប្តេជ្ញាចិត្តអភិវឌ្ឍន៍ទំនាក់ទំនងនេះប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងនិរន្តរភាពនៅគ្រប់វិស័យទាំងអស់ ដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

រូបថត៖ VGP/Quang Hieu

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កកក្តៅរបស់រដ្ឋាភិបាលវៀតណាម និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។ លោកនាយករដ្ឋមន្ត្រីអាមេនីបានបានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងរួមចំណែកបង្កើតចំណុចលោតផ្លោះមួយពោរពេញដោយគុណភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេសគឺ ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងអាមេនី ដើម្បីបំពេញតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិង ក៏ដូចជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

(រូបថត VGP / Quang Hieu)

ក្នុងជំនួបនេះ ភាគីទំាងពីរក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ និងបានឯកភាពបង្កើនការជួបប្រាសរ័យ ក្នុងនោះមានការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ទាំងរដ្ឋាភិបាល រដ្ឋសភា សហគ្រាសនិងប្រជាជន។ ម្យ៉ាងវិញទៀត បន្តរួមសហការនៅបណ្តាវេទិកានៃអង្គការសហប្រជាជាតិ, សហគមន៍ Francophone, ចលនាមិនចូលបក្សសម្ព័ន្ធ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។

នៅក្នុងឱកាសនោះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ក៏បានផ្លាស់ប្តូរនូវទស្សនៈស្តីពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ សម្រាប់រាល់ជម្លោះនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលក្នុងនោះមានទាំងបញ្ហាសមុទ្រខាងកើតតែម្តង។

នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេនី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងវិទ្យាសាស្ត្រ (រូបថត VGP / Quang Hieu)

ក្រោយជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋា ភិបាលវៀតណាមនិងរដ្ឋាភិបាលអាមេនីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងវិទ្យាសាស្ត្រ។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានធ្វើសន្និសីទកាសែតដើម្បីជម្រាបដល់សារព័ត៌មានអំពីលទ្ធផលនៃជំនួបពិភាក្សានេះផងដែរ៕

(យោងតាម baochinhphu បកប្រែដោយស្រីពេជ្រ)

(យោងតាម baochinhphu បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក