យុគសម័យ - នាពេលថ្មីៗនេះ នៅទីក្រុងមូស្គូ វិទ្យាស្ថានសិក្សាទិសបូព៌ា (បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី) បានរៀបចំសិក្ខាសាលាតាមអ៊ិនធរណេត «ជម្លោះនៅសមុទ្រខាងកើត - បញ្ហាប្រឈមនិងការគំរាមកំហែងបច្ចុប្បន្ន» ដោយមានការចូលរួមពី អ្នកជំនាញនិងអ្នកប្រាជ្ញឈានមុខគេអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតាមមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវនិងវិទ្យាស្ថានអប់រំនៃសហព័ន្ធរុស្ស៊ីចំនួន ៣០ រូប។
ក្រុមប្រយុទ្ធនៃនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកចំនួន ៣ ធ្វើសមយុទ្ធនៅសមុទ្រខាងកើតនៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០១៩ ។ (ប្រភព៖ AFP)
សិក្ខាសាលានេះ បានធ្វើឡើងក្នុងបរិបទនៃស្ថានភាពនៅសមុទ្រខាងកើតនាពេលថ្មីៗនេះមានការវិវត្តស្មុគស្មាញថ្មីជាច្រើនដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់ពីអន្តរជាតិដើម្បីតាមដាន។
បទបង្ហាញរបស់វាគ្មិនស្តីពីភាពតានតឹងថ្មីៗនៅសមុទ្រខាងកើត សកម្មភាពឯកតោភាគី ការរំលោភច្បាប់អន្តរជាតិនៅសមុទ្រខាងកើតការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូងនិងតួនាទីរបស់សមាគមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ផលប៉ះពាល់នៃជំងឹរាតត្បាត COVID -19 ទៅលើស្ថានភាពសមុទ្រខាងកើតនិងធ្វើការវាយតម្លៃលើស្ថានភាពក្នុងតំបន់តាមទស្សនៈផ្លូវច្បាប់។
លោក Pavel Gudev ដែលជាអ្នកសិក្សានៅវិទ្យាស្ថានទំនាក់ទំនងសេដ្ឋកិច្ចពិភពលោកនិងអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (IMEMO) បានសង្កត់ធ្ងន់លើការធ្វើសេចក្តីព្រាងនិងចុះហត្ថលេខាលើក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ដែលស្របច្បាប់ គឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងការប្រព្រឹត្ដរបស់ភាគីជម្លោះ។
សាស្រ្តាចារ្យបណ្ឌិត Dmitri Mosyako នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានអូស្រ្តាលីនិងអូសេអានីនៃវិទ្យាស្ថានសិក្សាទិសបូព៌ា (បណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី) បានលើកឡើងថាវៀតណាមបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសន្តិភាពក្នុងតំបន់។ វិស័យនេះរួមចំណែកក្នុងការលើកកម្ពស់ជំហរនិងតួនាទីរបស់អាស៊ាននៅលើពិភពលោក។
តាមលោកបណ្ឌិត Dmitri Mosyakov ថាវៀតណាមប្រកាន់ខ្ជាប់ក្នុងការដោះស្រាយជំលោះដោយសន្តិវិធីជានិច្ចកាលគាំទ្រដល់ការបញ្ចប់និងអនុវត្ត COC ។ លើសពីនេះទៀត ជាមួយនឹងគោលនយោបាយការបរទេសពហុភាគី វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ីនិងបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោក ដោយហេតុនេះជះឥទ្ធិពលជាវិជ្ជមានទៅលើការកាត់បន្ថយភាពតានតឹង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។
អ្នកចូលរួមក៏បានចែករំលែកទស្សនៈរបស់ពួកគេជាមួយលោកបណ្ឌិត D. Mosyakov ដោយសង្កត់ធ្ងន់ទៅលើគោលនយោបាយមិនផ្លាស់ប្តូររបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយមធ្យោបាយសន្តិភាព គោរពតាមច្បាប់អន្តរ ជាតិជាដំបូងគឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
ដោយសំដៅទៅលើគោលនយោបាយរបស់រុស្ស៊ីទាក់ទងនឹងបញ្ហាសមុទ្រខាងកើត អ្នកជំនាញថាប្រទេសរុស្ស៊ីតែងតែគាំទ្រភាគីនានាដើម្បីដោះស្រាយជម្លោះដោយឈរលើមូលដ្ឋានការទូតដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជំរុញការចរចានិងចុះហត្ថលេខា COC ស្របតាមច្បាប់យ៉ាងឆាប់ៗ៕
(ប្រែសម្រូលដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន