Trending now

វៀតណាមច្រានចោលទាំងស្រុងនូវសម្តីរបស់ចិនស្តីពីប្រជុំកោះ Truong Sa

13:19 | 14/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “វៀត ណាមច្រានចោលនូវសម្តីទាំងអស់ ដែលទាក់ទងនឹងប្រទេសវៀតណាម របស់អ្នកនាំពាក្យក្រសួងការបរទេសចិននាថ្ងៃទី ៨ ខែវិច្ឆិកា ចំពោះបញ្ហាអធិបតេយ្យភាព សម្រាប់ប្រជុំកោះ Truong Sa”។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មាន ទាក់ទងនឹងសម្តីបស់អ្នកនាំពាក្យក្រសួងការបរទេសចិន នាថ្ងៃទី ៨ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “វៀតណាមច្រានចោលនូវសម្តីទាំងអស់ដែលទាក់ទងនឹងប្រទេសវៀតណាម របស់អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ៨ ខែវិច្ឆិកា ស្តីពីបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Truong Sa។ លើបញ្ហានេះ ភាគីវៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ដោយគោរពតាមច្បាប់អន្តរជាតិ។ ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់នូវបញ្ហានេះ។

គោលការណ៍មិនផ្លាស់ប្តូររបស់វៀតណាមគឺរាល់ជម្លោះអន្តរជាតិរួមទាំងជម្លោះជុំវិញបញ្ហាអធិបតេយ្យភាពលើកោះ Hoang Sa និង Truong Sa ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ប្រទេសវៀតណាមចង់អោយប្រទេសចិនខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដើម្បីថែរក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពក្នុងតំបន់” ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥