Trending now

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុង រស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងប្រមាណ ១,២០០នាក់

14:49 | 04/02/2020

ក្នុងខណៈដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គ​កា​រ​​ស​ហ​ព័​ន្ធ​ស​ន្តិ​ភាពសកល ស្ដីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅទីក្រុង​សេ​អ៊ូ​ល​ សាធារណរដ្ឋកូរ៉េនោះ នារសៀលថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២០​ សម្តេចអគ្គមហា​សេនាប​តី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ និង​សំ​ណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និង​បន្ត​ការ​សិក្សានៅប្រទេសកូរ៉េចំនួនប្រមាណ ១,២០០នាក់។

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុង រស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវក្ដីរីករាយ ដែលបានអញ្ជើញមកជួបបងប្អូន​កូន​ក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េ។ សម្តេ​ច​​តេ​ជោមានប្រសាសន៍ថា ពេលនេះកម្ពុជា និងសាធារណរដ្ឋ​កូរ៉េបាននិងកំពុងយកចិត្ត​ទុក​ដា​ក់​ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញ​ទំនា​ក់​ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឱ្យ​មានការហោះហើរត្រង់ពីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពា​ណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្ននេះ មាននិស្សិត​កម្ពុជាដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េចំនួន៤៥០នាក់ ហើយបើសរុប​ព​ល​​រដ្ឋទាំងអស់​ដែលបានមករស់នៅកូរ៉េទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជា៦៥,៥០០នាក់ កំពុងបម្រើការងារ ជាមួយប្រាក់ឈ្នួលសមរម្យ ដែលជាការរួមចំណែកមួយដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ សម្តេចតេជោបានស្នើឱ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស​នា​នា​នៅប្រទេសកូរ៉េ ជួយមើលថែកូនក្មួយកម្មករ កម្មការិនីដែលកំពុងបម្រើការងារ​នៅប្រទេសកូ​រ៉េ​នេះឱ្យបានល្អផង។

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុង រស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង

សម្ដេចតេជោបានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសាធា​រ​ណ​រដ្ឋកូរ៉េ​នៅឆ្នាំ២០១៩ មានជិត១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងនាំចូលកម្ពុជាមានប្រមាណ ៧០​ភាគរយ។ ចំពោះទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូង​មានច្រើនបំផុតជាសម្លៀក​បំពាក់ គ្រឿង​អេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និង​ផលិត​ផល​កសិ​កម្មមួយចំនួនទៀត។ ចំណែក ទំនិញកម្ពុជានាំចូលពីប្រទេសកូរ៉េវិញ មាន​ដូចជា ក្រណាត់ត្បាញ រថ​យន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អ​ផ្ទះ ឱសថ សាប៊ូ និង​ផលិ​ត​ផលប្លាស្ទិកជាដើម។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញ​នូវ​​មោទនភាពចំពោះ​ផលិ​ត​ផ​លផ្លែស្វាយរបស់ប្រទេសកម្ពុជា ដែលត្រូវបាននាំចូលមកកាន់​ទីផ្សាររបស់ប្រទេសកូរ៉េ​ក្នុង​ពេ​ល​ថ្មីៗកន្លងទៅនេះ ដែលនេះក៏ជាការបង្ហាញអំពីភាពរីកចម្រើន​នៃ​វិស័យ​កសិកម្មផលិត​ផល​ផ្លែ​ស្វាយរបស់ប្រទេសកម្ពុជាដែលមានគុណភាពល្អ អាច​នាំមក​កាន់ទីផ្សាររបស់ប្រទេសកូរ៉េ​បា​ន។ ​សម្តេចតេជោក៏ជំរុញឱ្យមានការគាំទ្រផ្លែស្វាយកម្ពុជា និង​ជំរុញលើកទឹកចិត្តឱ្យកសិករ​កម្ពុ​​ជាបង្កើនការដាំដុះផលដំណាំស្វាយបន្ថែមផងដែរ​ ដើម្បីមាន​ឱកាស​នាំចេញមកកាន់​ទីផ្សា​រ​​កូរ៉េ​ជាបន្តបន្ទាប់ទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំ​ផ្ញើឱ្យពលរដ្ឋ សិស្ស និង​និ​ស្សិ​ត​​ទាំងអស់ដែលរស់នៅ និងសិក្សានៅប្រទេសកូរ៉េ ត្រូវគោរព​ច្បាប់ប្រទេសកូរ៉េ ហើយត្រូវខិត​ខំ​​ប្រឹងប្រែងធ្វើការ និងរៀនសូត្រដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារនិងប្រទេសជាតិ៕

(ប្រភពព័ត៌មាន: information.gov.kh)

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី