Trending now

ការហោះហើរត្រង់ជាលើកដំបូងរវាងកម្ពុជា និងហ្វីលីពីន នឹងចាប់ផ្តើមនៅខែមេសា

00:54 | 15/05/2019

ក្រុមហ៊ុន​អាកាស​ចរណ៍​ Philippine Airlines ​របស់​ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះហើរត្រង់មកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

លោក ​Jaime ​Bautista ប្រធាន​ក្រុមហ៊ុន​​អាកាស​ចរណ៍ Philippine Airlines ថ្លែងក្នុងពិធី (រូបថតៈ freshnewsasia.com)

លោក ​Jaime ​Bautista ប្រធាន​ក្រុមហ៊ុន​​អាកាស​ចរណ៍ Philippine Airlines ​បានឲ្យដឹងថា ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើមហោះហើរពីទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន ​មកកាន់រាជធានីភ្នំពេញ ប្រទេស​​​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី០១ ​ខែ​មេសា ឆ្នាំ២០១៩ ដោយ​មាន​៥ជើងក្នុងសប្ដាហ៍រួមមាន៖ ​ថ្ងៃ​ច័ន្ទ, ​អង្គារ, ​ព្រហស្បតិ៍, ​សុក្រ ​និង​សៅរ៍​​។

ជើង​ហោះហើរនឹងចេញដំណើរ​ពី​ទីក្រុង​ម៉ានីល ​នៅ​ម៉ោង១០៖​១០នាទី​យប់ ​និង​មក​ដល់​ភ្នំពេញ​នៅ​ម៉ោង​១១:​៤៥​នាទី​យប់ ជើងហោះ ហើរលេខ PR 522 ប្រើប្រាស់យន្តហោះ Airbus A320 ផ្ទុកអ្នកដំណើរ១៥៦នាក់ ក្នុងនោះកៅអីប្រភេទ Business Class ១២កៅអី និង១៨៧កៅអី ជាប្រភេទ Economy។

ជើងហោះហើរត្រង់ពីទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន ​មកកាន់រាជធានីភ្នំពេញ ប្រទេស​​​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី០១ ​ខែ​មេសា ឆ្នាំ២០១៩ (រូបថតៈ freshnewsasia.com )

លោកឲ្យដឹងថា ការចាប់ផ្ដើមឲ្យមានជើងហោះហើរត្រង់មកកម្ពុជានេះ ជាការរួមចំណែក ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំង២ ហើយក៏ដូចជាការនាំភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗមកលេងនៅកម្ពុជា និងពីកម្ពុជាទៅហ្វីលីពីនផងដែរ។

លោកបន្ថែមថា «ខ្ញុំជឿជាក់ថា ការបង្កើតឲ្យមានជើងហោះហើរត្រង់រវាងហ្វីលីនពីន និងកម្ពុជានឹងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនផ្សេងៗជាច្រើន ដើម្បីនាំភ្ញៀវពីបណ្ដាប្រទេសផ្សេងៗ មកលេងនៅទីក្រុងម៉ានីល និងប្រទេស កម្ពុជា »

លោកឲ្យដឹងទៀតថា ការសម្រេចជ្រើសរើសយកប្រទេសកម្ពុជា គឺមកពីក្រុមហ៊ុនកត់សម្គាល់ និងទទួលស្គាល់ថា កម្ពុជាជាទីផ្សារទេសចរណ៍ដ៏ថ្លៃថ្លា ហើយរាជធានីភ្នំពេញជាមជ្ឈមណ្ឌលមួយ ដែលសេដ្ឋកិច្ចកំពុងរីកលូតលាស់ជាលំដាប់។ លោកបន្ថែមថា កិច្ចសហការ វាងគ្នានឹងគ្នានេះ នឹងជួយពង្រឹងចំណងមិត្តភាពរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជាកាន់តែល្អប្រសើរ៕

(ប្រភពព័ត៌មាន: FRESH NEWS)

ព័ត៌មានថ្មីៗ

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម