Trending now

កម្ពុជា ចាញ់ក្រុមខ្លាំងអូស្ដ្រាលី ៦-០ បើកឆាកពាន AFC U23

00:54 | 15/05/2019 (ប្រភព៖ Fresh News)

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship 2020 បន្ទាប់ពីប្រកួតចាញ់ក្រុមខ្លាំង U23 អូស្ដ្រាលី ដោយលទ្ធផល ៦-០ ក្នុងជំនួបបើកឆាកពូល H នារាត្រីថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

ជាមួយនឹងការបរាជ័យ ចំពោះមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣,១១៨នាក់នេះ ក្រុមរហស្សនាមកង់ហ្គូរូ អូស្ដ្រាលី បានស៊ុតបំប៉ោងសំណាញ់ទីក្រុមគោព្រៃជំទង់កម្ពុជា ៤-០ នៅតង់ទី១ ។ ប៉ុន្ដែចូលតង់ទី២ គេឃើញក្រុម U23 កម្ពុជា ដែលដឹកនាំផ្ទាល់ដោយលោក Keisuke Honda បានផ្លាស់ប្ដូរទម្រង់លេងរាងល្អប្រសើរ តែមិនអាចវាយបកលើក្រុមអូស្ដ្រាលីបាននោះទេ ផ្ទុយទៅវិញ ត្រូវបានក្រុមភ្ញៀវបន្ថែម ២គ្រាប់ទៀត ដើម្បីទទួលបាន ៣ពិន្ទុតែម្ដង។

ចំពោះកម្មវិធីប្រកួតបន្ទាប់ ក្រុម U23 កម្ពុជា នឹងបន្ដជួបក្រុមខ្លាំងទៀត ពោលគឺក្រុម U23 សាធារណៈរដ្ឋកូរ៉េ ដែលទើបលត់ក្រុមឆាយនីសតៃប៉ិ ៨-០ កាលពីល្ងាចមិញ នាថ្ងៃទី២៤ ខែមីនាខាងមុខ ហើយនៅថ្ងៃជាមួយគ្នានោះ ក្រុម U23 អូស្ដ្រាលី ក៏នឹងត្រូវជួបក្រុមឆាយនីសតៃប៉ិ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC U23 Championship 2020 ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ