Trending now

សន្តិភាពគឺជាកត្តាសំខាន់មួយសម្រាប់ប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់

18:45 | 21/09/2020 (បូកសរុបដោយឌីណា)

អរគុណ សន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ កម្ពុជាមានសន្តិភាព ប្រជាជនកម្ពុជាមានអ្វីៗទាំងអស់ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាម។ ពិតណាស់ នយោបាយឈ្នះឈ្នះ របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី ស្ថាបនិកសន្តិភាពនៅកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ គឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារជ្រោងឱ្យបានគង់វង់ជាអតមៈ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សាទរទិវាសន្តិភាពអន្តរជាតិ។ (រូបថត SPM)

ថ្មីៗ«អរគុណសន្តិភាព» បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារលិខិត៥ទំព័រ នាឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ដែលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសជាសមាជិក បានអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០១ ។

ក្នុងសារលិខិតរបស់ខ្លួន សម្តេច ហ៊ុន សែន បានសរសេរទៅកាន់ជនរួមជាតិ ពីដំណើរកសាងសន្តិភាពនារយៈពេល៤១ឆ្នាំកន្លងមកនេះ ជាពិសេស ការអនុវត្តយ៉ាងជោគជ័យនូវ «គោលនយោបាយឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨។ សម្តេចលើកឡើងថា៖ «ដោយសារសន្តិភាពនេះហើយ ដែលកម្ពុជាមានឱកាសប្រឹងប្រែងងើបឈរដោយខ្លួនឯងប្រកបដោយមោទនភាពជាទីបំផុត»។

ប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ចដែលកើនក្នុងរង្វង់៧.១ភាគរយនាអំឡុងជាងពីរទសវត្សរ៍ចុងក្រោយ ហើយឈានដល់ខ្ពស់ជាងគេនៅអាស៊ានកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។ សម្តេចអះអាងថា ការរីកចម្រើនសេដ្ឋកិច្ច នាំឲ្យកម្ពុជា ឡើងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយអាចបន្តទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមសម្តេច ហ៊ុន សែន អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម១០ភាគរយនាពេលបច្ចុប្បន្ន ហើយកម្ពុជារក្សាបានសន្តិសុខការងារដោយអត្រាគ្មានការងារមានប្រមាណ០.៣ភាគរយប៉ុណ្ណោះ។

ទាក់ទងនឹងការរាលដាល COVID-19 មេដឹកនាំកម្ពុជា បានចង្អុលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាឲ្យបាននូវភាពជាម្ចាស់ការលើអាទិភាពចម្បងពីរ ដែលរួមមាន ការបន្តរក្សាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ បន្ថែមលើវិបត្តិជំងឺរាលដាលសកលនេះ សម្តេច ហ៊ុន សែន បានកត់សម្គាល់នូវបញ្ហាស្មុគស្មាញប្រកបដោយគ្រោះថ្នាក់បង្កឡើងដោយការប្រកួតប្រជែងរវាងប្រទេសមហាអំណាច រួមទាំងការដាក់សម្ពាធ កៀបសង្កត់កម្ពុជាដូចកាលពីទសវត្សរ៍១៩៧០-១៩៨០។

ជុំវិញដំណើរការកសាងជាតិនារយៈពេល៤១ឆ្នាំកន្លងមកនេះ មេដឹកនាំកម្ពុជា បានកត់សម្គាល់ថា មហាអំណាច និងលោកខាងលិចខ្លះមិនសាទរឡើយ ព្រោះពួកគេមានរបៀបវារៈនយោបាយតែមួយគត់គឺទាញកម្ពុជាឲ្យធ្វើជាឈ្នាន់បម្រើមហិច្ឆតានយោបាយរបស់ពួកគេ។

«បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់»។ សន្តិភាព ជាឫសគល់ នៃសេរីភាព សន្តិភាព ជាឫសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ អំណឹះតទៅ ប្រជាជនកម្ពុជាត្រូវរួមគ្នាបន្តជ្រោង និងពង្រឹងវប្បធម៌សន្តិភាព ឱ្យបានស្ថិតនៅគង់វង់ជាអមតៈ។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយបង្ហាញបន្ថែមលើស្មារតីចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពពិភពលោកក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទោះជាមានការប្រឈមគ្រោះថ្នាក់ដល់ជីវិតក៏ដោយ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន