Trending now

គណៈកម្មការអឺរ៉ុបចាត់ទុកអាស៊ីអាគ្នេយ៍ជាអាទិភាពកំពូល

11:00 | 11/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅហ្វីលីពីនលោកស្រី Anke Reiffenstuel បានឱ្យដឹងថាគណៈកម្មការអឺរ៉ុប (EC) នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើអាស៊ីអាគ្នេយ៍នាពេលអនាគតបន្ទាប់ពីអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់លោក Ursula von der Leyen កាន់តំណែងខ្ពស់បំផុតនៃ EC។

គណៈកម្មការអឺរ៉ុបចាត់ទុកអាស៊ីអាគ្នេយ៍ជាអាទិភាពកំពូល។

លោកស្រី Reiffenstuel បានឲ្យដឹងថា EC កំពុងយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មវិធីហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វីលីពីនក៏ដូចជាមធ្យោបាយដ៏ទូលំទូលាយបន្ថែមទៀតដើម្បីភ្ជាប់អឺរ៉ុបនិងអាស៊ីអាគ្នេយ៍។

មិនត្រឹមតែផ្តោតលើអាស៊ានជាទូទៅទេ EC ក៏ចង់ជំរុញទំនាក់ទំនងជាមួយសមាជិកអាស៊ាននីមួយៗព្រោះប្រទេសនីមួយៗមានចំណុចខ្លាំងនិងសក្តានុពលរៀងៗខ្លួន។ ឧទាហរណ៍ហ្វីលីពីនមានអត្រាកំណើនខ្លាំងនិងមានការបន្ធូរបន្ថយនូវបទប្បញ្ញត្តិធុរកិច្ច ខណៈវៀតណាមជាទិសដៅគួរឱ្យចាប់អារម្មណ៍សម្រាប់វិនិយោគិនអឺរ៉ុបដោយសារប្រព័ន្ធអនុគ្រោះនិងដំណើរការចុះបញ្ជីអាជីវកម្មរមានលក្ខណៈងាយស្រួល៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR