Trending now

អាស៊ីអាគ្នេយ៍ដើរតួនាទីកាន់តែសំខាន់ក្នុងគោលនយោបាយការបរទេសសកលលោករបស់អង់គ្លេស

07:44 | 10/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៨ ខែមេសា លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ានរបស់វៀតណាម បានតាងនាមឲ្យវៀតណាមអញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសតាមប្រព័ន្ធវីដេអូ។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣
អាមេរិកចង់ដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍ អាមេរិកចង់ដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅតំបន់អាស៊ីអាគ្នេយ៍
អាស៊ីអាគ្នេយ៍ដើរតួនាទីកាន់តែសំខាន់ក្នុងគោលនយោបាយការបរទេសសកលលោករបស់អង់គ្លេស
អាស៊ីអាគ្នេយ៍ដើរតួនាទីកាន់តែសំខាន់ក្នុងគោលនយោបាយការបរទេសសកលលោករបស់អង់គ្លេស។

នេះជាលើកទី ២ ហើយដែលរដ្ឋមន្រ្តីការបរទេសអាស៊ានបើកកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេសក្នុងទម្រង់ជាត្រីភាគីបន្ទាប់ពីកិច្ចប្រជុំលើកដំបូងតាមប្រព័ន្ធវីដេអូដែលធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ដែលដឹកនាំដោយវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០។ ភាគីទាំងឡាយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹង Covid-19 ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បានសង្កត់ធ្ងន់ថា អាស៊ីអាគ្នេយ៍កំពុងដើរតួនាទីកាន់តែសំខាន់មិនត្រឹមតែក្នុងការអនុវត្តគោលនយោបាយការបរទេសសកលលោករបស់ចក្រភពអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងជាកាំច្រវាក់ដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់សន្តិភាពសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ទៀតផង។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសក៏បានបញ្ជាក់នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងរួមដៃជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងរោគរាត​ត្បាត Covid-19 ។

នៅក្នុងជំនួបសន្ទនានេះ អាស៊ាននិងចក្រភពអង់គ្លេសបានវាយតម្លៃលើសារៈសំខាន់នៃការធានាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតដែលកំពុងប្រឈមនឹងហានិភ័យនៃអស្ថិរភាព និងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងគួរឱ្យព្រួយបារម្ភ។ ប្រទេសទាំងឡាយក៏បានពិភាក្សាអំពីការវិវឌ្ឍនាពេលថ្មីៗនៅក្នុងប្រទេស​មីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ កាត់បន្ថយភាពតានតឹង អំពើហឹង្សាធានាសុវត្ថិភាពដល់ប្រជាជន និងត្រៀមខ្លួនជួយគាំទ្រមីយ៉ាន់ម៉ាពង្រឹងការសន្ទនា និងស្វែងរកដំណោះស្រាយដើម្បីធ្វើឱ្យស្ថានការណ៍នៅមីយ៉ានម៉ាមានស្ថិរភាព និងរក្សាបានដំណើរការប្រជាធិបតេយ្យ។

លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ានរបស់វៀតណាម អញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបថត៖ vnanet.vn)
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ានរបស់វៀតណាម អញ្ជើញចូលរួមកិច្ចសន្ទនាត្រីភាគីរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបថត៖ vnanet.vn)

ថ្លែងមតិនៅកិច្ចសន្ទនានេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងចក្រភពអង់គ្លេសនាពេលកន្លងមក ហើយបានស្នើឲ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រដល់បណ្តាប្រទេសអាស៊ានដើម្បីលើកកម្ពស់សមត្ថភាពសុខាភិបាល ចែកចាយវ៉ាក់សាំងដោយស្មើភាពគ្នាដល់បណ្តាប្រទេសក្នុងតំបន់ ព្រមទាំងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung រំពឹងថា ចក្រភពអង់គ្លេសក្នុងនាមជាប្រធាន COP26 ឆ្នាំ ២០២១ នឹងជួយគាំទ្របណ្តាប្រទេសអាស៊ានក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុដល់ប្រជាជននៅក្នុងតំបន់ និងជួយគាំទ្រប្រជាជនក្រីក្រ និងក្រុមដែលងាយរងគ្រោះជាដើម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ