Trending now

វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍

14:50 | 09/10/2021 យោងតាមវិឡុសំលេងវៀតណាម

គេហទំព័ររបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិអាស៊ី AXA Investment Managers Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ បានបោះពុម្ពផ្សាយអត្ថបទមួយដោយបកស្រាយពីមូលហេតុដែលវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងដំណើរការសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍និងការព្យាករណ៍អំពីលទ្ធភាពពង្រីកឋានៈរបស់វៀតណាមនៅក្នុងប្រព័ន្ធអេកូផលិតកម្មពិភពលោកនិងតំបន់។

ការបើកដំណើការការិយាល័យ CDC នៅវៀតណាម ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន ការបើកដំណើការការិយាល័យ CDC នៅវៀតណាម ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន
វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍ វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍
វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។ (រូបថត៖ baodantoc)
វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់អំពីប្រសិទ្ធភាពសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។ (រូបថត៖ baodantoc)

យោងតាមអត្ថបទនេះ វៀតណាមកំពុងបង្កើនការប្រកួតប្រជែងពាណិជ្ជកម្មរបស់ខ្លួននិងក្លាយជាមជ្ឈមណ្ឌលផលិតដ៏ទាក់ទាញ។ ការធ្វើសមាហរណកម្មជោគជ័យរបស់វៀតណាមទៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាគន្លឹះនៃកំណើនពាណិជ្ជកម្មដ៏រឹងមាំ។ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសេដ្ឋកិច្ចធំៗ មួយចំនួន ដូចជាចិន សហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេសនិងជប៉ុន ដោយហេតុនេះបង្កើតបរិយាកាសអំណោយផលសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មដើម្បីការអភិវឌ្ឍ។

ទន្ទឹមជាមួយគ្នានោះ វៀតណាមបច្ចុបន្នគឺជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ច្រើនបំផុតពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ លទ្ធភាពប្រកួតប្រជែងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងវិស័យផលិតកម្មក៏បានរួមចំណែកដល់ការកើនឡើងរបស់វៀតណាម ដើម្បីក្លាយជាមហាអំណាចនាំចេញនៅក្នុងតំបន់។ លើសពីនេះវៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយសារគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ