Trending now

កម្ពុជារៀបចំឱ្យមានច្បាប់ស្តីពី ការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

16:28 | 02/06/2020 (សរុបដោយវិច្ឆិកា)

កម្ពុជាមិនគាំទ្រដល់សកម្មភាពណា ដែលបម្រើឱ្យមានការសាយភាយអាវុធមហា ប្រល័យនោះទេ។ ផ្អែកលើគោលជំហរនេះហើយ បានជាប្រទេសកម្ពុជារៀបចំឱ្យមានច្បាប់ស្តីពី ការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះឡើង ក្នុងគោល បំណងទប់ស្កាត់ រាល់សកម្មភាពដែលនាំឱ្យមានការរីកសាយអាវុធមហាប្រល័យនោះ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី០២ ខែមិថុនានេះ។

នាព្រឹកថ្ងៃទី០២ ខែមិថុនានេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកំណត់យកថ្ងៃទី០៤ ខែមិថុនាខាងមុខ ដើម្បីលើកយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីក សាយភាយអាវុធមហាប្រល័យនេះ ដើម្បីពិភាក្សានិងអនុម័តទុកជាប្រយោជន៍ដល់ សង្គមជាតិកម្ពុជា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ការមិនអោយរីកសាយ អាវុធមហាប្រល័យនេះ។

ឯកឧត្តមអគ្គលេខាធិការ បានពន្យល់ថា អាវុធមហាប្រល័យនេះ នៅក្នុងប្រទេសណា សំដៅជាអាវុធដែលសម្លាប់មនុស្សច្រើនៗ ដូចជាអាវុធគីមី អាវុធមេរោគ អាវុធនុយក្លេអ៊ែរ ជាដើម។ ឯកឧត្តមបន្តថា កន្លងមកកម្ពុជាយើងជាប្រទេសដែលចុះហត្ថលេខាលើអនុសញ្ញា អង្គការសហប្រជាជាតិស្តីពី ការមិនឱ្យ រីកសាយអាវុធមហាប្រល័យបរិមាណូដែរ ហើយកម្ពុជាប្រឆាំង មិនអនុញ្ញាតឱ្យ មានអាវុធមហាប្រល័យនេះទេ ទោះក្នុងសកម្មភាពណា ក៏ដោយកម្ពុជាមិនអនុ​ញ្ញាត មិនផ្តល់ហិរញ្ញប្បទានចូលទៅដល់សកម្មភាពដែលធ្វើឱ្យ រីកសាយនូវអាវុធមហាប្រល័យនេះ។ ពាក់ព័ន្ធច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្ប ទានភេរវកម្មក៏ដូច្នោះដែរ កម្ពុជាប្រឆាំងរាល់ការអនុញ្ញាតផ្តល់ហិរញ្ញប្បទានណា ដែលបម្រើ ទៅដល់សកម្មភាពភេរវកម្មទាំងអស់នោះ។

ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មនេះ កន្លងមកកម្ពុជាក៏ធ្លាប់មានម្តងរួចមកហើយដែរ ហើយកម្ពុជាក៏បានចុះជា សមាជិកអនុសញ្ញាប្រឆាំងនឹងភេរវកម្មអន្តរជាតិផងដែរ។ ប៉ុន្តែដោយសភាពការណ៍ មានការវិវត្តន៍ អនុសញ្ញាអន្តរជាតិនេះ គេបានធ្វើវិសោធនកម្ម ដូច្នេះពេលនេះយើងក៏ធ្វើវិសោ​ធនកម្មដែរ ដើម្បីដើរឱ្យទាន់ការវិវត្តន៍របស់អន្តរជាតិ ដោយត្រឹមត្រូវតាមការកម្រិតកំណត់ របស់អន្តរជាតិពាក់ព័ន្ធការប្រឆាំង ការផ្តល់ហិរញ្ញប្បទានណា ដែលបម្រើទៅដល់សកម្មភាព ភេរវកម្មទាំងអស់នោះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ