Trending now

អាជ្ញាធរអប្សរាមមាញឹករៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធឡើងវិញត្រៀមស្វាគមន៍ការត្រឡប់វិញរបស់ទេសចរ

09:45 | 25/05/2020

ជំងឺកូវីដ១៩ បានរារាំងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរគ្រប់ជាត់សាសន៍មកកាន់រមណីយដ្ឋានអង្គរ តែវាមិនបានរារាំងកិច្ចការអភិវឌ្ឍក្នុងតំបន់បេតិកភណ្ឌមួយនេះឡើយ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសផ្លូវថ្នល់ កំពុងទទួលបានការកែលម្អឡើងវិញយ៉ាងមមាញឹក ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរនាពេលឆាប់ៗខាងមុខនេះ។

រូបភាព៖ អាជ្គាធរជាតិអប្សរា។

នារយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញប្រព័ន្ធផ្លូវថ្នល់ជាច្រើនកន្លែងក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានស្ថាបនា និងកែលម្អឡើងវិញ។ ផ្លូវតូច ត្រូវបានពង្រីកឱ្យទូលាយ ផ្លូវខូចត្រូវបានស្ថាបនា និងកែលម្អឡើងវិញ។ ផ្លូវទាំងនោះរួមមាន ផ្លូវព្រលានយន្តហោះ ផ្លូវមុខប្រាសាទអង្គរវត្ត ផ្លូវ៦០ម៉ែត្រ ផ្លូវវង់ធំ និងផ្លូវនៅតំបន់ប្រាសាទបាគង។ល។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកកាន់តំបន់រមណីយដ្ឋានអង្គរ។ លោកបន្ថែមថា បច្ចុប្បន្នក្រុមការងារកំពុងរៀបចំគំនូសសញ្ញាតាមផ្លូវនានា ដែលជាផ្នែកមួយសម្រួលដល់អ្នកដំណើរឱ្យដឹងពីទិសចរាចរណ៍របស់ខ្លួន។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរ ទាំងការងារផ្លូវថ្នល់ ការរៀបចំសួនមុខប្រាសាទអង្គរវត្តលើកកម្ពស់ឱ្យមានភាពបៃតង និងការរៀបចំសណ្ដាប់ធ្នាប់សាធារណឱ្យមានរបៀបរៀបរយ ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩នាពេលឆាប់ៗខាងមុខនេះ៕



(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤