Trending now

ក្រសួងទេសចរណ៍ អំពាវនាវឱ្យសហគ្រាសចូលរួមផ្ដល់មតិ ដើម្បីស្ដាវិស័យទេសចរណ៍ឡើងវិញ

08:28 | 18/05/2020 (សរុបដោយសាមេត)

ការវិបត្តិនៃជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ ដើម្បីអាចជំនះនូវផលវិបាកក្រោយពីចប់ជំងឺរាតត្បាត COVID-19 នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានអំពាវនាវឱ្យសហគ្រាសចូលរួមផ្ដល់មតិ ដើម្បីស្ដាវិស័យទេសចរណ៍ឡើងវិញ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

កម្មវត្ថុនៃផែនការស្ដាវិស័យទេសចរណ៍ឡើងវិញ ដែលក្រសួងទេសចរណ៍ចង់សំដៅរួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោ​ជនី​ដ្ឋា​ន ការី​ទេសចរណ៍ ភ្នាក់ងារទេសចរណ៍ មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ រមណីយដ្ឋាន កន្លែង​ម៉ាស្សា​-​ស្ប៉ា ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ និង កីឡា​ទេសចរណ៍ ជាដើម។

​​ការចូលរួម​ផ្ដល់​មតិយោបល់​ពី​អាជីវករ​ទាំងនោះ គឺអាច​ឲ្យ​ក្រសួង កំណត់​អំពី​ផលប៉ះពាល់​និង​កំណត់​មធ្យោបាយ​ដោះស្រាយ​ផលប៉ះពាល់ ដើម្បី​លើកស្ទួយ​វិស័យ​ឯកជន​ក្រោយ​វិបត្តិ​ COVID-19​។

អាជីវករ អាច​ចូលទៅ​ផ្តល់​មតិយោបល់ តាមរយៈ​កម្រង​សំណួរ ក្នុង​ដំណ​ភ្ជាប់​នេះ

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម