យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍

14:57 | 20/04/2026 ឌឹកអាញ់

យុគសម័យ - កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦ សហភាពយុវជនទីក្រុងហូជីមិញបានរៀបចំបោះជំរំផ្លាស់ប្តូរនិស្សិត វៀតណាម – ឡាវ – កម្ពុជា ជាមួយបណ្តាសកម្មភាពដ៏មានអត្ថន័យជាបន្តបន្ទាប់ ដូចជា៖ ដំណើរត្រឡប់ទៅរកឫសគល់ សកម្មភាពសន្តិសុខសង្គម ការការពារបរិស្ថាន និងការផ្លាស់ប្តូរជាក្រុម។ កម្មវិធីនេះបានរួមចំណែកពង្រឹងសាមគ្គីភាព មិត្តភាពរវាងយុវជននៃប្រទេសទាំងបី ព្រមទាំងផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍។

លើកកម្ពស់តួនាទីរបស់សហគ្រាស ក្នុងទំនាក់ទំនងមិត្តភាព វៀតណាម - កម្ពុជា មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព

នៅឃុំ Dat Do គណៈប្រតិភូបានរៀបចំពិធីអុជធូបនៅវិមាន និងផ្ទះអនុស្សាវរីយ៍វីរយុទ្ធជនពលី Vo Thi Sau ក្នុងបរិយាកាសដ៏សមរម្យ ដែលតាមរយៈនោះបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ជំនាន់មុនៗ។ សកម្មភាពនេះទន្ទឹមនឹងនោះក៏បានរួមចំណែកជួយឱ្យនិស្សិតអន្តរជាតិយល់កាន់តែច្បាស់អំពីប្រពៃណីស្នេហាជាតិ និងប្រវត្តិសាស្ត្រតស៊ូរបស់ប្រជាជាតិ វៀតណាម។

យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍
បោះជំរំផ្លាស់ប្តូរនិស្សិត វៀតណាម – ឡាវ – កម្ពុជា ជាមួយបណ្តាសកម្មភាពដ៏មានអត្ថន័យជាបន្តបន្ទាប់។

បន្តកម្មវិធី គណៈកម្មការរៀបចំបានប្រគល់អាហារូបករណ៍ចំនួន ១០ កន្លែង ជូនដល់សិស្ស និស្សិតដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ដើម្បីលើកទឹកចិត្តស្មារតីជម្នះការលំបាក និងខិតខំរៀនសូត្រ។ នេះក៏ជាសកម្មភាពដែលបង្ហាញយ៉ាងច្បាស់នូវស្មារតីចែករំលែក និងការទទួលខុសត្រូវសង្គមរបស់យុវជននៃប្រទេសទាំងបីចំពោះសហគមន៍មូលដ្ឋាន។

ទន្ទឹមនឹងនោះ និស្សិត វៀតណាម – ឡាវ – កម្ពុជា បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តសម្អាតឆ្នេរសមុទ្រនៅសង្កាត់ Vung Tau។ តាមរយៈការប្រមូលកាកសំណល់ និងការការពារបរិស្ថានសមុទ្រ យុវជនបានរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ ផ្សព្វផ្សាយសារអំពីការរស់នៅបែបបៃតង និងលើកកម្ពស់តួនាទីឈានមុខរបស់យុវជនក្នុងសកម្មភាពដើម្បីសង្គម។

យុវជន វៀតណាម – ឡាវ – កម្ពុជា ផ្សព្វផ្សាយនូវស្មារតីទទួលខុសត្រូវ និងការលះបង់ដើម្បីសហគមន៍
គណៈប្រតិភូបានប្រគល់អាហារូបករណ៍ចំនួន ១០ កន្លែង ជូនដល់សិស្ស និស្សិត ដែលមានជីវភាពខ្វះខាត នៅក្នុងឃុំ Dat Do។

បន្តដំណើរនេះ គណៈប្រតិភូនិស្សិតបានចូលរួមសកម្មភាពស្ម័គ្រចិត្តនៅតំបន់កេរដំណែលប្រវត្តិសាស្ត្របដិវត្តន៍ផ្ទះ Ma Tam Nhung និងរៀបចំសម្អាតឆ្នេរសមុទ្រនៅសង្កាត់ Vung Tau។ តាមរយៈការប្រមូលកាកសំណល់ ការការពារបរិស្ថានសមុទ្រ យុវជនបានរួមចំណែកផ្សព្វផ្សាយសារអំពីការរស់នៅបែបបៃតង លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងលើកកម្ពស់តួនាទីឈានមុខរបស់យុវជនក្នុងសកម្មភាពដើម្បីសង្គម។

នាល្ងាចថ្ងៃដដែល បរិយាកាសបោះជំរំកាន់តែមានភាពរស់រវើកជាមួយបណ្តាសកម្មភាព team building នៅលើឆ្នេរសមុទ្រ។ ល្បែងកម្សាន្តនានាត្រូវបានរៀបចំយ៉ាងសម្បូរបែប ដោយលើកតម្កើងស្មារតីសហការ ភាពច្នៃប្រឌិត និងភាពបត់បែន ដែលបាននាំមកនូវបទពិសោធន៍ដ៏រំភើប និងរីករាយ។ តាមរយៈបញ្ហាប្រឈមនីមួយៗ និស្សិតនៃប្រទេសទាំងបីបានលុបបំបាត់គម្លាត ជម្នះរនាំងភាសា និងបង្កើនភាពស្អិតរមួត ក៏ដូចជាការយល់ដឹងពីគ្នាទៅវិញទៅមក។

ការបោះជំរំផ្លាស់ប្តូរនិស្សិត វៀតណាម – ឡាវ – កម្ពុជា ឆ្នាំ ២០២៦ មិនត្រឹមតែជាឱកាសសម្រាប់យុវជននៃប្រទេសទាំងបីជួបជុំ និងផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរដ៏មានអត្ថន័យ រួមចំណែកពូនជ្រំចំណងមិត្តភាព ដាស់តឿនស្មារតីលះបង់ និងផ្សព្វផ្សាយនូវតម្លៃវិជ្ជមានក្នុងសហគមន៍៕

កងទ័ព​រុស្ស៊ី ឡាវ និង​កម្ពុជា ចូលរួម​ដង្ហែ​ក្បួន​យោធា​រួមគ្នា ដើម្បី​អបអរសាទរ​ទិវា​ជាតិ​នៃ​ថ្ងៃទី​២ ខែកញ្ញា​ កងទ័ព​រុស្ស៊ី ឡាវ និង​កម្ពុជា ចូលរួម​ដង្ហែ​ក្បួន​យោធា​រួមគ្នា ដើម្បី​អបអរសាទរ​ទិវា​ជាតិ​នៃ​ថ្ងៃទី​២ ខែកញ្ញា​

យុគសម័យ - នាយប់ថ្ងៃទី ២១ ខែសីហា នៅទីលាន Ba Dinh (ហាណូយ) ពិធីដង្ហែក្បួន និងហាត់សមយោធាលើកដំបូងឆ្ពោះទៅកាន់ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានប្រព្រឹត្តទៅដោយមានការចូលរួមពីនាយទាហាន ទាហាន ប៉ូលីស និងកម្លាំងយោធានៃសហព័ន្ធរុស្ស៊ី ឡាវ និងកម្ពុជាចំនួន ១៦.៣០០នាក់។

យុវជន​ជំនាន់​ក្រោយ​ថែរក្សា​ភាសា​វប្បធម៌​ខ្មែរ យុវជន​ជំនាន់​ក្រោយ​ថែរក្សា​ភាសា​វប្បធម៌​ខ្មែរ

យុគសម័យ - ជាង១០ឆ្នាំមកនេះ ក្រុមសិល្បៈមហាជនខ្មែរឃុំ Thoi Lai ទីក្រុង Can Tho បានក្លាយជាកន្លែងប្រមូលផ្តុំព្រលឹងដែលស្រលាញ់សិល្បៈ និងភ្ជាប់ជាមួយអត្តសញ្ញាណប្រពៃណីរបស់ជនជាតិខ្មែរ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip