លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ

08:46 | 28/09/2025 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី១៨ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមសេនីយ៍ទោ នឹម បាឡែន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Luc Yen (Yen Bai) - ជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ ភាពពិសេសនៃពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ba Na ក្នុងតំបន់ Tay Nguyen

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា រដ្ឋ និងក្រសួងការពារជាតិកម្ពុជា ដែលបានចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចាត់បញ្ជូនផែនយោធិនទៅចូលរួមដង្ហែក្បួនព្យុហយាត្រានៅក្នុងពិធីរំលឹកខួប។

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លើការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ការសម្របសម្រួលក្នុងការស្រាវជ្រាវ ការវាយតម្លៃ និងការព្យាករណ៍ស្ថានភាព ការផ្តល់យោបល់ ជូនក្រសួងការពារជាតិនៃប្រទេសនីមួយៗ អំពីទិសដៅ និងដំណោះស្រាយយុទ្ធសាស្ត្រដោយទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ទទួលជួបលោកឧត្តមសេនីយ៍ទោ នឹម បាឡែន

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានស្នើថា នាពេលខាងមុខ ស្ថាប័នទាំងពីរបន្តសម្របសម្រួលចែករំលែកព័ត៌មាន ក្តាប់ស្ថានការណ៍ និងផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផ្តល់យោបល់អំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc បានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ថា មុននោះ គណៈប្រតិភូនាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម បានជួបពិភាក្សាជាមួយគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ទទួលជួបលោកឧត្តមសេនីយ៍ទោ នឹម បាឡែន
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc ទទួលជួបលោកឧត្តមសេនីយ៍ទោ នឹម បាឡែន

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ ២០២៤ និងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥។ តាមនោះ ភាគីទាំងពីរបានប្រកាន់ខ្ជាប់ខ្លឹមសារដែលបានចុះហត្ថលេខារវាងក្រសួងការពារជាតិទាំងពីរក្នុងពិធីសារសម្រាប់ដំណាក់កាល ២០២០-២០២៤ និង ២០២៥-២០២៩។

ភាគីទាំងពីរបានដឹកនាំ និងណែនាំអង្គភាព និងមូលដ្ឋាននានាតាមមុខងារ និងភារកិច្ចដែលបានប្រគល់ជូន ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រួមចំណែកជួយឱ្យស្ថាប័នទាំងពីរសម្រេចបាននូវភារកិច្ចដែលបានកំណត់។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសម្រាប់ខែដែលនៅសល់នៃឆ្នាំ ២០២៥ និងឆ្នាំ ២០២៦៕

ភាពពិសេសនៃពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ba Na ក្នុងតំបន់ Tay Nguyen ភាពពិសេសនៃពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ba Na ក្នុងតំបន់ Tay Nguyen

ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ba Na រស់ក្នុង​តំបន់ Tay Nguyen នាំមកជូនអ្នកទស្សនានូវលំហរវប្បធម៌ពោរពេញទៅដោយ​អត្តសញ្ញាណនៃតំបន់នេះ។ ពិធីបុណ្យអំណរស្រូវថ្មីគឺជាពិធីបុណ្យដ៏អស្ចារ្យបំផុតមួយរបស់តំបន់ជនជាតិភាគតិច Ba Na ។

Bac Giang៖ ទទួលបានបទពិសោធន៍ទេសចរណ៍សួនផ្កាក្នុងរដូវក្រូច និងក្រូចថ្លុង Luc Ngan Bac Giang៖ ទទួលបានបទពិសោធន៍ទេសចរណ៍សួនផ្កាក្នុងរដូវក្រូច និងក្រូចថ្លុង Luc Ngan

យុគសម័យ - នៅពេលនេះ ស្រុក Luc Ngan (Bac Giang) ហាក់ដូចជាកំពុងផ្លាស់ប្តូរ “សម្លៀកបំពាក់ថ្មី” ជាមួយនឹងពណ៌លឿង នៃក្រូច និងក្រូចថ្លុង ដែលកំពុងតែទុំ ដូច្នេះហើយបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់សែននាក់ ឱ្យមកទស្សនាកម្សាន្តនៅទីនេះ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការអនុវត្ត AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសេនាធិការ និងបូកសរុបនៅទីស្តីការគណៈរដ្ឋមន្ត្រី
ខួប ៦៥ ឆ្នាំនៃមហន្តរាយជាតិគីមីពណ៌ទឹកក្រូច៖ បំប្លែងការចែករំលែកឱ្យទៅជាសកម្មភាពជាក់ស្តែង
បើកចំហយន្តការដើម្បីឱ្យបញ្ញវន្តអាណិកជនចូលរួមកាន់តែស៊ីជម្រៅក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជានៅតំបន់ភាគនិរតី
បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានអាណិកជនវៀតណាមនៅអឺរ៉ុបសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

អានច្រើនបំផុត

កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ
អង្គភាព និងសហគ្រាសចំនួន ១៥០ ចូលរួមពិព័រណ៍ វៀតណាម - កម្ពុជា ឆ្នាំ ២០២៦
ពង្រឹងមូលដ្ឋានគ្រឹះនយោបាយ គតិយុត្ត និងសង្គម សម្រាប់ទំនាក់ទំនង វៀតណាម - ចិន
កងទ័ព វៀតណាម - ឡាវ - កម្ពុជា ធ្វើសមយុទ្ធរួមគ្នាឆ្លើយតបនឹងមហាមហន្តរាយព្យុះ