នាថ្ងៃទី ១២ មករា មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ មករា លោក G.S.Bezdetko ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច និងទំនាក់ទំនងវៀតណាម-រុស្ស៊ី។
| ការរឹតចំណងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី តាមរយៈមហោស្រពតន្ត្រី "ក្តោងពណ៌ក្រហមរងាល" កម្ពុជាលើកឡើងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ាន និងរុស្ស៊ី |
* ឯកសារជាច្រើននឹងត្រូវបានចុះហត្ថលេខា
លោកឯកអគ្គរដ្ឋទូត G.S.Bezdetko បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Vladimirovich Mishustin នឹងមានជំនួប និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម។
ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាបន្ទាន់នៃកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី ក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌។ ភាគីទាំងពីរយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តគម្រោងរួមក្នុងវិស័យថាមពល គមនាគមន៍ដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត។ បន្ទាប់ពីការចរចា ឯកសាររួមមួយចំនួនគ្រោងនឹងត្រូវបានចុះហត្ថលេខា។
![]() |
| លោក G.S.Bezdetko ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម |
លោកឯកអគ្គរដ្ឋទូត G.S.Bezdetko បានឲ្យដឹងថា “ដំណើរទស្សនកិច្ចដែលធ្វើឡើងមុននឹងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហភាពសូវៀត - សហព័ន្ធរុស្ស៊ី និងវៀតណាម (ថ្ងៃទី ៣០ ខែមករា ឆ្នាំ១៩៥០ / ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥) មានអត្ថន័យជានិមិត្តរូប។
យោងតាមលោកឯកអគ្គរដ្ឋទូត ឆ្នាំនេះក៏ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍ជាច្រើនក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត G.S.Bezdetko បានវាយតម្លៃថា ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានប្រមូលនូវបទពិសោធន៍ជាច្រើន រួមទាំងបទពិសោធន៍ពិសេសក្នុងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងចម្រុះ។ ចាប់តាំងពីឆ្នាំ ២០០១ ទំនាក់ទំនងរវាងរុស្ស៊ី និងវៀតណាមបានឈានដល់ស្ថានភាពយុទ្ធសាស្ត្រ ហើយចាប់តាំងពីឆ្នាំ ២០១២ ត្រូវបានតម្លើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នាបច្ចុប្បន្ន ប្រទេសទាំងពីរបានសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មនុស្សធម៌ ការពារជាតិ និងសន្តិសុខ។
* ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
យោងតាមលោកឯកអគ្គរដ្ឋទូត G.S.Bezdetko កត្តាសំខាន់ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរុស្ស៊ី-វៀតណាម គឺការសន្ទនានយោបាយជាប្រចាំ និងមានអត្ថន័យក្នុងកម្រិតខ្ពស់បំផុត។
កម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ីទៅកាន់ប្រទេសវៀតណាម (ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤) ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ីជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅខាងក្រៅនៃកិច្ចប្រជុំកំពូល BRICS (ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤) ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីរបស់លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤)។
![]() |
| កម្លាំងចលករបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី |
នៅខែកញ្ញា ឆ្នាំ ២០២៤ កិច្ចប្រជុំរំលឹកខួបលើកទី ២៥ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស បានប្រព្រឹត្តទៅនៅទីក្រុងមូស្គូ ក្រោមអធិបតីភាពលោក Dmitry Nikolayevich Chernyshenko ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងលោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម។
ជំនួបទាំងឡាយត្រូវបានរៀបចំយ៉ាងស្វាហាប់រវាងក្រសួង មន្ទីរ និងស្ថាប័នមានសមត្ថកិច្ចក្នុងបរិបទនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចបានដោយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតក្នុងវិស័យផលិតកម្មឧស្សាហកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍។ ទំនាក់ទំនងសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក៏ត្រូវបានបង្កើតឡើងតាមរយៈអង្គការអាជីវកម្មផងដែរ។
ជាមួយនឹងការវិវត្តន៍វិជ្ជមានពោលខាងលើក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត G.S.Bezdetko បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី M.V. Mishustin ភាគីទាំងពីរនឹងពិភាក្សាអំពីទស្សនវិស័យសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ រុស្ស៊ី-វៀតណាម លើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងវិធានការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមនុស្សធម៌។
ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈសំដៅបង្កើនការសម្របសម្រួលសកម្មភាពនៅលើឆាកអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងយន្តការដែលផ្តោតលើអាស៊ាន ដោយផ្អែកលើភាពជិតស្និត ឬភាពផ្ទាប់គ្នា នៃជំហររបស់រុស្ស៊ី និងវៀតណាមលើបញ្ហាសំខាន់ៗ ទាក់ទងនឹងរបៀបវារៈពិភពលោក និងតំបន់។ ភាគីទាំងពីរនឹងដំណើរការពិភាក្សាដើម្បីលើកកម្ពស់វិធីសាស្រ្តរួម ក្នុងការដោះស្រាយបញ្ហាបន្ទាន់ និងការពារគោលការណ៍ជាមូលដ្ឋានស្តីពីសមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសជាតិឯករាជ្យ ភាពស្របច្បាប់ និងលំដាប់ពិភពលោកពហុប៉ូលយុត្តិធម៌។
អំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត G.S.Bezdetko បានមានប្រសាសន៍ថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តធ្វើឱ្យស៊ីជម្រៅ និងធ្វើពិពិធកម្មទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀត។ ទំនាក់ទំនងសហប្រតិបត្តិការនេះ ឈរលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាពជាប្រពៃណីយូរអង្វែង និងជួយគ្នាទៅវិញទៅមក បំពេញផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ គោលដៅសំខាន់គឺធានាបាននូវការអភិវឌ្ឍន៍វិបុលភាព និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត G.S.Bezdetko បានមានជំនឿជាក់យ៉ាងមុតមាំថា កិច្ចពិភាក្សារបស់លោក M.V. Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងបង្កើតកម្លាំងចលករបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យប្រពៃណី ព្រមទាំងវិស័យថ្មីពោរពេញទៅដោយទស្សនវិស័យ ក្នុងស្មារតីមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
នៅថ្ងៃទី ២៩ ខែមិថុនា ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិម្មាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គណបក្សនយោបាយនៅក្នុងប្រទេសនានាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អនិម្មាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ |
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ |


មតិពីមិត្តអ្នកអាន