Trending now

ការរឹតចំណងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី តាមរយៈមហោស្រពតន្ត្រី "ក្តោងពណ៌ក្រហមរងាល"

18:08 | 04/10/2022 ឌីណា

យុគសម័យ - នាយប់ថ្ងៃទី ២​ ខែតុលា នៅឧទ្យាន Tuoi Tre (ខណ្ឌ Hai Ba Trung រដ្ឋធានី Ha Noi) សមាគមបេះដូងសូវៀតរុស្ស៊ី ចំណុះសមាគមមិត្តភាពវៀតណាម - រុស្ស៊ីនៅទីក្រុង Ha Noi បានប្រារព្ធមហោស្រពតន្ត្រី "ក្តោង​ពណ៌ក្រហមរងាល"។

រាត្រីតន្ត្រីតភ្ជាប់និស្សិតវៀតណាម-រុស្ស៊ី រាត្រីតន្ត្រីតភ្ជាប់និស្សិតវៀតណាម-រុស្ស៊ី
វៀតណាម និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាអង្គការសហប្រជាជាតិ វៀតណាម និងរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាអង្គការសហប្រជាជាតិ
ការរឹតចំណងមិត្តភាពរវាងវៀតណាម និងរុស្ស៊ី តាមរយៈមហោស្រពតន្ត្រី
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko បានថ្លែង​មតីនៅមហោស្រពតន្ត្រី "ក្តោង​ពណ៌ក្រហមរងាល"។ រូបថត៖ VNA ផ្សាយ

នេះជាសកម្មភាពប្រចាំឆ្នាំដ៏មានអត្ថន័យ ដើម្បីតភ្ជាប់សហគមន៍ជនរុស្សីមួយចំនួនធំដែលរស់នៅទីក្រុង Ha Noi និងខេត្ត-ក្រុងនានា ប្រជាជនវៀតណាមដែលធ្លាប់សិក្សា និងធ្វើការនៅរុស្ស៊ី ...

ថ្លែងមតិនៅមហោស្រពតន្ត្រីនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko បានជូនពរគណៈប្រតិភូ និងសមាជិកក្លឹបបេះដូងនៃសហភាពសូវៀតរុស្ស៊ីមានសុខភាពល្អ។ លោកក៏រំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏មានអត្ថន័យរវាងប្រទេសទាំងពីរ និងរវាងប្រជាជនវៀតណាម និងរុស្ស៊ី ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko បានសម្តែងនូវគោលបំណងថា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើង តាមរយៈការផ្លាស់ប្តូរវប្បធម៌ សកម្មភាព៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤