Trending now

រាត្រីតន្ត្រីតភ្ជាប់និស្សិតវៀតណាម-រុស្ស៊ី

09:18 | 27/09/2022 ឌីណា

យុគសម័យ - នាយប់ថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី អង្គការរង្វង់ដៃវៀតណាម-រុស្ស៊ីបានរៀបចំរាត្រីតន្ត្រី “ដំណើររបស់យុវជន” ដោយមានការចូលរួមរបស់និស្សិតវៀតណាមរាប់រយនាក់ដែលកំពុងសិក្សានៅរុស្ស៊ី និងនិស្សិតបរទេសដែលស្រលាញ់វប្បធម៌ និងតន្ត្រីវៀតណាម។

ភោជនីយដ្ឋានចំនួន ៥កន្លែង ដើម្បីឆ្លងកាត់បទពិសោធន៍ម្ហូបវៀតណាមនៅទីក្រុងមូស្គូ (រុស្ស៊ី) ភោជនីយដ្ឋានចំនួន ៥កន្លែង ដើម្បីឆ្លងកាត់បទពិសោធន៍ម្ហូបវៀតណាមនៅទីក្រុងមូស្គូ (រុស្ស៊ី)
ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅរុស្ស៊ី
រាត្រីតន្ត្រីតភ្ជាប់និស្សិតវៀតណាម-រុស្ស៊ី
គណៈកម្មាធិការរៀបចំបានប្រគល់ផ្កាដល់អ្នកឧបត្ថម្ភសម្រាប់រាត្រីតន្ត្រី។ (រូបថត៖ VNA)

នារី Tran Thi Van Anh ប្រធានគណៈកម្មាធិការរៀបចំបានឲ្យដឹងថា គោលបំណងសំខាន់នៃរាត្រីតន្ត្រីនេះគឺដើម្បីរៃអង្គាសថវិកាសម្រាប់អង្គការត្រកងដៃវៀតណាម-រុស្ស៊ី ដើម្បីអនុវត្តសកម្មភាពសប្បុរសធម៌ស្ម័គ្រចិត្តទាំងនៅវៀតណាម និងរុស្ស៊ី។ នេះក៏ជាឱកាសដើម្បីឧទ្ទេសនាមដល់មិត្តរុស្ស៊ីអំពីវប្បធម៌ និងតន្ត្រីវៀតណាមផងដែរ។

ចំណែកនារី Thu Trang ប្រធាននៃផ្នែកខ្លឹមសារនៃរាត្រីតន្ត្រីបាន​សង្កាត់ធ្ងន់ថា ទីនេះជាកន្លែងលេងប្រកបដោយល្អប្រសើរ និងមានប្រយោជន៍សម្រាប់និស្សិតអន្តរជាតិវៀតណាមនៅរុស្ស៊ី ហើយក៏ជាកន្លែងផ្លាស់ប្តូរមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងពីរផងដែរ។

អង្គការត្រកងដៃវៀតណាម - រុស្ស៊ីគឺជាអង្គការសប្បុរសធម៌មួយដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៧ ជាមួយនឹងបេសកកម្មតភ្ជាប់និស្សិតអន្តរជាតិដែលមានភាពស្វាហាប់ និងសកម្មក្នុងការចូលរួមក្នុងការងារស្ម័គ្រចិត្ត ណែនាំ និងផ្សព្វផ្សាយរូបភាពនៃប្រទេស និងប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ តាមរយៈសកម្មភាពស្ម័គ្រចិត្ត។

អង្គការត្រកងដៃវៀតណាម - រុស្ស៊ីបានអនុវត្តសកម្មភាពសង្គមដ៏មានអត្ថន័យជាច្រើន ដូចជាការបង្រៀនកុមារនៃសហគមន៍ជនវៀតណាមនៅរុស្ស៊ីក្នុងអំឡុងពេលនៃការអនុវត្តវិធានកា​រក្សាគម្លាត​សង្គមដោយសារតែការរីករាលដាលនៃ Covid-19 ជួយមនុស្សវ័យ​ចាស់ និងកុមាររុស្ស៊ី និងវៀតណាមនៅទីក្រុងមូស្គូក្នុងស្ថានភាពលំបាក…

គេរំពឹងថា នាពេលខាងមុខ អង្គការនេះនឹងអភិវឌ្ឍទាំងនៅវៀតណាមសម្រាប់អតីតនិស្សិតវៀតណាមដែលបានធ្លាប់សិក្សានៅរុស្ស៊ី៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ