ការទូតសន្តិភាពរបស់កម្ពុជា

16:00 | 20/12/2024 សីហា

គោលនយោបាយការបរទេសរបស់កម្ពុជា មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលត្រូវបានកត់សម្គាល់ដោយវិធីសាស្រ្តដ៏រឹងមាំ និងការធ្វើសកម្មកាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងការទូតសេដ្ឋកិច្ច និងការទូតសន្តិភាព។

កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦ កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥%
ការទូតសន្តិភាពរបស់កម្ពុជា
ការទូតសន្តិភាពរបស់កម្ពុជា

សសរស្តម្ភនៃការទូតកម្ពុជាទំនើបទាំងពីរនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ប្រទេសដែលធ្លាប់តែហែកហួរដោយសង្រ្គាម ទៅជាអ្នកតស៊ូមតិដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមគោលការណ៍នៃការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាព។

គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តចំពោះពហុភាគីនិយមបើកចំហ បរិយាបន្ន និងវិធីសាស្រ្តផ្តោតលើមនុស្សនៅតែជាចំណុចសំខាន់នៃគោលនយោបាយការបរទេសរបស់កម្ពុជា។

ដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ផ្តល់មេរៀនដ៏មានតម្លៃសម្រាប់តំបន់មេគង្គ និងសហគមន៍អន្តរជាតិ។

យើងត្រូវតែចងចាំថាសន្តិភាពមិនមែនបានមកដោយឯកឯងនោះទេយើងត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាព។

ការសន្ទនាគឺជាគន្លឹះនៃដំណើរការទទួលបាននូវសន្តិភាព។

ពីប្រទេសដែលធ្លាប់តែមានជម្លោះទៅជាប្រទេសដែលតស៊ូមតិដើម្បីសន្តិភាព

ធ្លាប់តែជាជាជនរងគ្រោះនៃសង្គ្រាម និងជម្លោះ កម្ពុជាបានក្លាយជាអ្នកលើកកម្ពស់សន្តិភាពលើឆាកតំបន់ និងអន្តរជាតិ។ ការធ្វើជាម្ចាស់ផ្ទះនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព(IPTP)នាពេលថ្មីៗនេះ គឺជាឧទាហរណ៍មួយ។ ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយការអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ និងធម្មនុញ្ញសន្តិភាពជាសកល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើសកលលោកស្តីពីសន្តិភាព។ តួនាទីរបស់កម្ពុជាក្នុងនាមជាអ្នករៀបចំពិភាក្សាផ្តោតលើសន្តិភាពគឺមានលក្ខណៈពិសេស។

វាផ្តល់នូវវេទិកាប្រកបដោយសុវត្ថិភាព និងបើកចំហសម្រាប់ការសន្ទនារវាងរដ្ឋាភិបាល សភា គណបក្សនយោបាយ អ្នកជំនាញនិងអ្នកដឹកនាំសហគមន៍។ វិធីសាស្រ្តនេះឆ្លុះបញ្ចាំងពីជំនឿដែលថាសន្តិភាពអាចត្រូវបានកសាងឡើងតាមរយៈការទូត និងការសន្ទនា ដោយដាក់ខ្លួនជា “ស្ពាននៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ” នៅក្នុងតំបន់មេគង្គ និងលើសពីនេះ។

តំបន់មេគង្គ៖ មជ្ឈមណ្ឌលកំណើនថ្មី

តំបន់មេគង្គកំពុងលេចចេញជាមជ្ឈមណ្ឌលកំណើនថ្មីមួយរបស់ពិភពលោក ដែលផ្តល់នូវសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការ ការតភ្ជាប់ និងវិបុលភាព។ ការទូតសន្តិភាពរបស់កម្ពុជា ដើរទន្ទឹមគ្នាជាមួយនឹងភាពស្វាហាប់នេះ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការស្តីពីជម្លោះ និងការអភិវឌ្ឍន៍រួមគ្នាដើម្បីបង្រួមភាពបែកបាក់។

ពាក់ព័ន្ធនឹងការចរចា និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការគោរពច្បាប់អន្តរជាតិ ជំរុញស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ តាមរយៈការជំរុញជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គ កម្ពុជាស្វែងសក្តានុពលក្នុងតំបន់ ខណៈដែលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍អន្តរជាតិ។

កម្ពុជាបានប្រកាន់ជំហរបុរេសកម្មក្នុងក្របខណ្ឌអាស៊ាន ដោយរួមចំណែកយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចបាននូវដំណោះស្រាយនយោបាយ និងការផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ការប្តេជ្ញាចិត្តចំពោះសន្តិភាពជាសកល

ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងសន្តិសុខពិភពលោក ដោយបានដាក់ពង្រាយកងរក្សាសន្តិភាពជិត ១០.០០០ នាក់ ទៅកាន់បេសកកម្មរបស់អង្គការសហប្រជាជាតិក្នុង ១០ ប្រទេស។ ការរួមចំណែកទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាចំពោះសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ឋានៈអន្តរជាតិរបស់ខ្លួនក្នុងនាមជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងសកម្មក្នុងសហគមន៍ពិភពលោកផងដែរ។

ភាពជាអ្នកដឹកនាំ និងគោលនយោបាយឈ្នះ-ឈ្នះ

អ្វីដែលសំខាន់ខ្លាំងនៃទំនាក់ទំនងការទូតសន្តិភាពនៅកម្ពុជា គឺកេរដំណែលរបស់លោក ហ៊ុន សែន ដែលត្រូវបានចាត់ទុកជាស្ថាបត្យករនៃសន្តិភាពនៅកម្ពុជា។ នយោបាយឈ្នះ-ឈ្នះ របស់លោក គឺជាមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា ដោយរួមបញ្ចូលគ្នានូវការចរចាសន្តិភាព ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។ អ្វីដែលសំខាន់នៅក្នុងនយោបាយឈ្នះ-ឈ្នះ គឺការកសាងទំនុកចិត្ត ជំនឿចិត្ត ដែលគាំទ្រដោយតម្លៃព្រះពុទ្ធសាសនារួមមានការអភ័យទោស ការអត់ឱន និងការរួមរស់ដោយសន្តិភាព។

ភាពប្រាកដនិយមជាយុទ្ធសាស្ត្រមានសារសំខាន់ចំពោះភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ។ ដោយមានភាពបត់បែនជាយុទ្ធសាស្រ្ត ខណៈដែលប្រកាន់ខ្ជាប់នូវគោលការណ៍ កម្ពុជាសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលបានចាក់គ្រឹះសម្រាប់ការអភិវឌ្ឍន៍ និងការចូលរួមជាមួយសហគមន៍អន្តរជាតិ។ វិធីសាស្រ្តនេះផ្តល់នូវការបំផុសគំនិតសម្រាប់ប្រជាជាតិផ្សេងទៀតដែលកំពុងដោះស្រាយជម្លោះ និងបញ្ហាប្រឈមក្រោយជម្លោះ។

យុត្តិធម៍អន្តរកាល និងនីតិរដ្ឋ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់ថា សាលាក្តីខ្មែរក្រហម បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះយុត្តិធម៌អន្តរកាល។

តាមរយៈការបញ្ចូលគ្នារវាងអ្នកជំនាញតុលាការអន្តរជាតិ និងកម្ពុជា អ.វ.ត.ក បានកំណត់ស្តង់ដារសកលសម្រាប់យុត្តិធម៌ក្រោយជម្លោះ។ កម្មវិធីផ្សព្វផ្សាយជាសាធារណៈរបស់ខ្លួន ដែលរួមមានការបញ្ចាំងភាពយន្ត ដំណើរទស្សនៈកិច្ចសិក្សា និងការបង្រៀននៅតាមសាលា បានជំរុញអោយមានការចូលរួមពីសំណាក់ប្រជាជនកម្ពុជារាប់សែននាក់ ដោយធានាថា មេរៀនពីអតីតកាលត្រូវបានរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។

ការផ្សាយបន្តផ្ទាល់របស់សាលាក្តីខ្មែរក្រហម និងការចូលស្វែងយល់ពីវិចិត្រសាលសាធារណៈ បានធ្វើឱ្យវាក្លាយជាគំរូសម្រាប់តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។ បើគ្មានសាលាក្តីខ្មែរក្រហមទេ កម្ពុជានឹងមិនអាចកត់ត្រា និងរក្សាបាននូវប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ហើយក៏មិនអាចបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់នីតិរដ្ឋ ដែលបច្ចុប្បន្នកំពុងគាំទ្រដល់សង្គមរបស់ខ្លួន។

សន្តិភាពគឺមានអទិភាពលើសពីអ្វីៗទាំងអស់

ការទូតសន្តិភាពរបស់កម្ពុជាត្រូវបានចាក់ឫសតាមគោលការណ៍គ្រឹះមួយគឺសន្តិភាពត្រូវតែជាអទិភាពលើសពីអ្វីៗទាំងអស់។

នេះបង្ហាញតាមរយៈប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា ប្រាប់អំពីគោលនយោបាយការបរទេស និងអភិបាលកិច្ចក្នុងស្រុករបស់ខ្លួន។ តាមរយៈការយល់ដឹង ទទួលយក និងអនុវត្តគុណតម្លៃនៃសន្តិភាព កម្ពុជាបានកំណត់ផ្លូវដែលប្រជាជាតិដទៃអាចយកគំរូតាមបាន។

ឆ្ពោះទៅមុខ

នៅពេលដែលគោលនយោបាយការបរទេសរបស់កម្ពុជាបន្តវិវឌ្ឍ ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាពការទូតនឹងនៅតែជាចំណុចសំខាន់។

តាមរយៈការជំរុញកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការសង្កត់ធ្ងន់លើទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ កម្ពុជាមិនត្រឹមតែធានាអនាគតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាព និងវិបុលភាពនៃតំបន់មេគង្គ និងតំបន់ផ្សេងៗទៀត។

នៅក្នុងយុគសម័យដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែកើនឡើង គំរូនៃការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជា ដែលមានមូលដ្ឋានលើតម្លៃនៃសន្តិភាព និងការទូត ផ្តល់នូវមេរៀនដ៏មានប្រយោជន៍អំពីរបៀបដែលប្រទេសនានាអាចផ្លាស់ប្តូរភាពតានតឹង និងជម្លោះទៅជាឱកាសសម្រាប់សន្តិភាព៕

កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦ កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ឆ្នាំ២០២៦

កម្ពុជា​បានទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី២០ នៅ​ឆ្នាំ២០២៦។ វា​អាច​ចាត់​ទុកជា​លទ្ធផល​ដែល​ព្រះមហាក្សត្រ នរោត្តម សីហមុនី យាង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើ១៩ នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​កន្លងទៅថ្មីៗនេះ។

កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥% កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៤,២៩ លាន​នាក់​ក្នុង​រយៈពេល ៨ ខែ កើនឡើង ២២,៥%

យុគសម័យ - ភ្ញៀវទេសចរអន្តរជាតិជិត ៥ លាននាក់បានចូលមកកម្ពុជាក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ កើនឡើងជាង ២២.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Oxfam និង VCCI-HCM ជួយគាំទ្រសហគ្រាស និងសហករណ៍លើកកម្ពស់សមត្ថភាពអភិបាលកិច្ច និងការឈានទៅរកទីផ្សារ
"ភូមិវៀតណាមនៅ Fukuoka" តភ្ជាប់សហគមន៍ ផ្សព្វផ្សាយវប្បធម៌វៀតណាមឱ្យកាន់តែទូលំទូលាយ
បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen

អានច្រើនបំផុត

ទីក្រុងហូជីមិញ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ រូប
ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
កងទ័ពវៀតណាម ឡាវ កម្ពុជា សហការធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
វៀតណាម រួមចំណែកកំណត់ទិសដៅអាទិភាពធំៗរបស់ UNESCO
វៀតណាម - កម្ពុជា ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិ