សហគមន៍អាណិកជនវៀតណាមនៅ Cyprus ឆ្ពោះទៅមាតុភូមិ

09:35 | 05/09/2024

អបអរសាទរខួបលើកទី ៧៩ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា សហគមន៍អាណិកជនវៀតណាមនៅសាធារណរដ្ឋ Cyprus រួមជាមួយសមាគមនារីវៀតណាមនៅ Cyprus សមាគមគ្រួសារវៀតណាម - Cyprus សមាគមជនជាតិវៀតណាមនៅ Cyprus រួមនឹងសមាគមមិត្តភាព និងធុរជនវៀតណាម - Cypriot បានរៀបចំជំនួបសំណេះសំណាលជាមួយជនជាតិវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេស Cyprus។

និស្សិតវៀតណាមនៅបែលហ្ស៊ិក បង្កើនការតភ្ជាប់សហកម ឆ្ពោះទៅមាតុភូមិ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងពហុភាគីជាមួយសាធារណរដ្ឋស៊ីប (Cyprus)
ប្រគល់ផ្កា និងអំណោយដល់កុមារដែលសម្តែងសិល្បៈក្នុងព្រឹត្ដិការណ៍ (រូបថត៖ vnanet.vn)
ប្រគល់ផ្កា និងអំណោយដល់កុមារដែលសម្តែងសិល្បៈក្នុងព្រឹត្ដិការណ៍ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងព្រឹត្ដិការនេះ លោក George Christophodes កុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេស Cyprus បានវាយតំលៃខ្ពស់ចំពោះស្មារតីស្នេហាជាតិ និងកត់សម្គាល់ចំពោះរាល់សកម្មភាពរបស់សហគមន៍អាណិកជនវៀតណាមនៅ Cyprus ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា លោកនឹងតែងតែរួមដំណើរជាមួយសហគមន៍នាពេលអនាគត។

ក្នុងបរិយាកាសដ៏កក់ក្ដៅ ស្រស់ឆើតឆាយដោយពណ៌ក្រហមផ្កាយលឿងនៃទង់ជាតិ អ្នកចូលរួមបានទស្សនាកម្មវិធីសម្តែងសិល្បៈ ដែលស្ងើចសរសើរទឹកដី មនុស្ស និងវប្បធម៌របស់វៀតណាម រួមទាំងការសម្តែងរបស់កុមារចំនួន ៥០ នាក់ បង្ហាញពីការពង្រីកស្នេហាជាតិ និងរក្សាអត្ដសញ្ញាណវប្បធម៌វៀតណាមនៅ Cyprus។

ភ្ញៀវកិត្ដិយស និងអាណិកជនវៀតណាមក៏បានទទួលទានអាហារប្រពៃណី។ ព្រឹត្តិការណ៍ដែលបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិនៅប្រទេស Cyprus គឺជាឱកាសសម្រាប់អាណិកជនរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ចងចាំជានិច្ចនូវថ្ងៃបុណ្យធំៗរបស់ប្រទេសជាតិ ហើយក៏ជាថ្ងៃសម្រាប់អាណិកជនវៀតណាមផ្លាស់ប្ដូរ និងចែករំលែកក្តីសប្បាយរីករាយរបស់ប្រទេសជាតិ បង្ហាញពីស្មារតីសាមគ្គីភាព ស្នេហាជាតិ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់សហគមន៍អាណិកជនវៀតណាមនៅ Cyprus៕

និស្សិតវៀតណាមនៅបែលហ្ស៊ិក បង្កើនការតភ្ជាប់សហកម ឆ្ពោះទៅមាតុភូមិ និស្សិតវៀតណាមនៅបែលហ្ស៊ិក បង្កើនការតភ្ជាប់សហកម ឆ្ពោះទៅមាតុភូមិ

យុគសម័យ - នៅទិស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំបែលហ្ស៊ិក សមាគមនិស្សិតវៀតណាមប្រចាំបែលហ្ស៊ិក (SIVIBI) បានរៀបចំមហាសន្និបាតតំណែងលើកទី ៥ ក្រោមខ្លឹមសារសំខាន់ជាជំរុញកិច្ចការតភ្ជាប់សហកមរបស់សមាគមនិងឆ្ពោះទៅមាតុភូមិ។

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងពហុភាគីជាមួយសាធារណរដ្ឋស៊ីប (Cyprus) វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងពហុភាគីជាមួយសាធារណរដ្ឋស៊ីប (Cyprus)

យុគសម័យ - ប្រធានាធិបតីសាធារណរដ្ឋស៊ីប (Cyprus) លោក Nios Anastasiades បានស្នើថាសាធារណរដ្ឋស៊ីបនិងវៀតណាមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្តានុពលដូចជាហិរញ្ញវត្ថុវិនិយោគទេសចរណ៍និងបញ្ហាសមុទ្រផងដែរ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត