រក្សាព្រំដែនមាតុភូមិឲ្យមានសន្តិភាព៖ អ្នកដែលរក្សាព្រំដែន

00:00 | 08/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្រោមការដឹកនាំរបស់បក្ស ការយកចិត្តទុកដាក់ និងការសម្របសម្រួលពីគ្រប់លំដាប់ថ្នាក់ ក្នុងរយៈពេលកន្លងមក កងទ័ពការពារព្រំដែន រួមនិងប្រជាជននៅតាមតំបន់ព្រំដែនតែងតែរួបរួមគ្នា ពុះពារគ្រប់ឧបសគ្គ និងសម្រេចបាននូវរាល់ការងារគ្រប់គ្រង ការពារបូរណភាពទឹកដី អធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកកសាងព្រំដែនឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាត រក្សាបាននូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំង២ វៀតណាម-កម្ពុជា។

ប្រជាជនវៀតណាមអាចបង់ QRCode ឆ្លងព្រំដែនជាមួយប្រទេសចំនួន៣ ពិធីបិទមហោស្រពសិល្បៈមហាជនលើកទី១០ សម្រាប់កងកម្លាំងប្រដាប់អាវុធ យុវជននិងនិស្សិត តំបន់ ២
រក្សាព្រំដែនមាតុភូមិឲ្យមានសន្តិភាព៖ អ្នកដែលរក្សាព្រំដែន
រួម​ជាមួយកងទ័ពការពារព្រំដែន ប្រជាជន​តាម​ព្រំដែន​ដើរតួ​ជា "​បង្គោលរស់​" ​​ការពារ​ព្រំដែន​

អនុវត្តសារាចរលេខ ០១ របស់នាយករដ្ឋមន្ត្រីវៀតណាម ស្តីពីការអនុវត្តចលនាប្រជាជនទាំងមូល ចូលរួមការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ ក្នុងស្ថានភាពថ្មី នៅតាមខ្សែបន្ទាត់ព្រំដែនខេត្ត Long An ប្រជាពលរដ្ឋរាប់ពាន់គ្រួសារស្ម័គ្រចិត្តបានចុះឈ្មោះចូលរួមគ្រប់គ្រងដោយខ្លួនឯងដើម្បីការពារខ្សែព្រំដែន និងបង្គោលព្រំដែន។ រួមជាមួយកងទ័ពការពារព្រំដែន ប្រជាជនរស់នៅតាមព្រំដែនដើរតួនាទីជា “បង្គោលព្រំដែនរស់” ការពារព្រំដែន។

លោកតាអាយុ ៩៣ ឆ្នាំ និងក្តីស្រឡាញ់ចំពោះទឹកដីព្រំដែន

ផ្ទះរបស់លោកតា Nguyen Van Thuoc (អាយុ ៩៣ ឆ្នាំ ភូមិ Ca Trot ឃុំ Khanh Hung ស្រុក Vinh Hung) ស្ថិតនៅតាមបណ្តោយផ្លូវខេត្តលេខ ៨៣១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីព្រំដែន។ ផ្ទះនេះធ្លាប់ជាផ្ទះធំទូលាយបំផុតនៅភូមិ Ca Trot ពេលសាងសង់។ ដោយមានសួនច្បារយ៉ាងពេញលេញ និងកូនៗធំពេញវ័យអស់ហើយ នៅអាយុ ៩៣ ឆ្នាំ លោក Thuoc ស្ទើរតែមានជីវិតជាកសិករម្នាក់ពិតៗ។

លោក Thuoc មានដើមកំណើតនៅឃុំ Thanh Duc ស្រុក Ben Luc។ នៅឆ្នាំ ១៩៧៨ នៅពេលដែលគាត់ទើបតែបានរៀបការរួច តាមការអំពាវនាវរបស់មាតុភូមិ គាត់បានស្ម័គ្រចិត្តជាមួយរាប់រយគ្រួសារនៅបណ្តាស្រុកខាងក្រោមបានចុះឈ្មោះដើម្បីគាស់រានដីចោលទំនេរ តំបន់ Dong Thap Muoi។ ក្នុងការចងចាំរបស់គាត់ នៅឆ្នាំដំបូងនៃការគាស់រានដី ជីវភាពគឺពិតជាជួបការលំបាកយ៉ាងខ្លាំងណាស់ ដីទំនេរទុកចោលដុះពោរពេញដោយស្មៅ និងគ្មានផ្លូវធ្វើដំណើរទេ។

“រយៈពេល៣ឆ្នាំដំបូង ខ្ញុំនៅតែដើរទៅវិញទៅមករវាង Vinh Hung និង Ben Luc ប៉ុន្តែតាំងពីឆ្នាំ ១៩៩០ មកម៉្លេះ ខ្ញុំសម្រេចចិត្តនាំប្រពន្ធកូនមកតំបន់ដីនេះ ដើម្បីប្រកបជីវភាព។ ខ្ញុំជាមនុស្សម្នាក់ដែលមានចំណូលការគាស់រានដី ដូច្នេះហើយខ្ញុំបានសម្រេចចិត្តធ្វើហើយខ្ញុំនឹងធ្វើទាល់តែបាន ហេតុដូច្នេះខ្ញុំពិតជាស្រឡាញ់តំបន់ដីនេះណាស់” លោក Thuoc រំលឹកឡើងវិញ។

ដីតំបន់នេះបានប្រែក្លាយជាដីមានជីជាតិបន្តិចម្តងៗនៅក្រោមដៃមនុស្ស។ លោក Thuoc ក៏ដូចជាប្រជាជនជាច្រើននាក់ទៀតនៅឃុំព្រំដែន Khanh Hung បានប្រែក្លាយដីព្រៃទំនេរដែលពោរពេញដោយស្មៅជាបណ្តើរៗទៅជាវាលស្រែដ៏ស្រស់ស្អាត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រូវមានតម្លៃកើនឡើង ប្រជាជនទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ ហើយដោយសារតែនោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនក៏មិនសូវមានការលំបាកដែរ។ នៅតាមព្រំដែនថ្ងៃនេះ លោក Thuoc មានឱកាសទៅមើលវាលស្រែ។ ដោយចង្អុលទៅវាលស្រែបៃតងជាង ៣ ហិកតា លោកថា “នៅសម័យនោះ ខ្សែព្រំដែនពេលខ្លះនៅមានភាពស្មុគស្មាញ ប៉ុន្តែខ្ញុំតែងតែគិតថា នៅពីក្រោយប្រជាពលរដ្ឋក៏មានកម្លាំងកងទ័ពការពារព្រំដែនដែរដែរ។ យើងម្នាក់ៗក៏មានទំនួលខុសត្រូវក្នុងការចូលរួមការពារព្រំដែន និងថែរក្សាដីធ្លីសម្រាប់ប្រកបរបរចិញ្ចឹមជីវិតផងដែរ”។

ទោះបីសុខភាពគាត់លែងដូចមុនហើយ ការងារធ្វើស្រែចំការបានប្រគល់ជូនកូនៗហើយ ប៉ុន្តែក្តីស្រលាញ់ចំពោះព្រំដែនមាតុភូមិនៅតែដូចដើម។ គាត់នៅតែទៅមើលដីជាប់ព្រំដែនជាប្រចាំ ដែលជាទីតាំងមានបង្គោលតម្រុយលេខ ២២៩.៩(២) បច្ចុប្បន្នជាប់នឹងដីស្រែចំការរបស់គ្រួសារគាត់តែម្តង។

“ខ្ញុំចាស់ហើយ ប៉ុន្តែបើខ្ញុំមិនបានទៅមើលវាលស្រែ ឬប៉ះដៃលើបង្គោលតម្រុយមួយខែម្តងទេនោះ ខ្ញុំនឹកវាណាស់។ ដូច្នេះហើយរាល់ខែខ្ញុំត្រូវប្រាប់កូនខ្ញុំឱ្យទៅមើលស្រែ។

ថ្វីត្បិតតែសុខភាពលែងដូចពីមុនទៀតហើយ ប៉ុន្តែលោក Thuoc តែងតែទៅបង្គោលតម្រុយលេខ ២២៩.៩(២) ក្បែរវាលស្រែរបស់គ្រួសារគាត់ ដើម្បីសម្អាត
ថ្វីត្បិតតែសុខភាពលែងដូចពីមុនទៀតហើយ ប៉ុន្តែលោក Thuoc តែងតែទៅបង្គោលតម្រុយលេខ ២២៩.៩(២) ក្បែរវាលស្រែរបស់គ្រួសារគាត់ ដើម្បីសម្អាត

រក្សាខ្សែព្រំដែនយ៉ាងរឹងមាំ

បើលោក Thuoc មានចិត្តស្រឡាញ់ព្រំដែនមាតុភូមិតាំងពីថ្ងៃដែលលោកបោះជើងលើតំបន់ដីព្រំដែននោះ ចំពោះលោក Phan Van Bon (អាយុ ៦២ ឆ្នាំ ភូមិ Ong Nhan Tay ឃុំ Binh Hiep ក្រុង Kien Tuong) ក្តីស្រឡាញ់ព្រំដែនត្រូវបានបណ្តុះនៅក្នុងគាត់តាំងពីកុមារភាពមកម៉្លេះ។ “កាលខ្ញុំនៅក្មេង រូបភាពរបស់កងទ័ពការពារព្រំដែនគឺដក់ជាប់ក្នុងអារម្មណ៍គ្រួសាររបស់ខ្ញុំ។ ឪពុករបស់ខ្ញុំជារឿយៗប្រាប់គ្រួសារជា "ប៉ុស្តិ៍ការពារព្រំដែន" ទីពីរ។

គ្រួសាររបស់លោក Bon មានទីតាំងស្ថិតនៅកណ្តាលលំនៅឋាននៃភូមិ Ong Nhan Tay។ កាលនៅក្មេង ក្នុងការចងចាំរបស់លោក Bon តំបន់ព្រំដែន Binh Hiep នៅតែមានការលំបាកជាច្រើន។ គ្រួសាររបស់គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយកងទ័ពការពារព្រំដែន ដូច្នេះ មិនថាការងារតូចធំក្នុងផ្ទះគាត់ទេ សុទ្ធតែមានជំនួយពីកងទ័ពការពារព្រំដែន។

“មានពេលមួយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលកងកម្លាំងសាងសង់បង្គោលព្រំដែន គ្រួសាររបស់ខ្ញុំបានក្លាយជាកន្លែងស្នាក់នៅរបស់កងទ័ពជាង និងកងទ័ពការពារព្រំដែន។ នៅពេលដែលប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Binh Hiep ចាប់ផ្តើមចលនា ប្រជាជនទាំងអស់ចូលរួមក្នុងការការពារព្រំដែន និងបង្គោលព្រំដែនដោយខ្លួនឯង គ្រួសារគាត់ក៏ជាគ្រួសារឈានមុខគេមួយក្នុងការចុះឈ្មោះចូលរួមផងដែរ។

យោងតាមលោកវរសេនីយ៍ឯក Doan Van An ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្តបានឲ្យដឹងថា តាមរយៈការអនុវត្តចលនាប្រជាជនទាំងមូលចូលរួមការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែនជាតិ បានរួមចំណែកកសាង និងពង្រឹងប្រៀបការពារព្រំដែនដោយប្រជាជនទាំងមូល លើកកម្ពស់កម្លាំងរួមរបស់ប្រជាជនទាំងមូលក្នុងការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ការពារបូរណភាពទឹកដី សន្តិសុខព្រំដែនជាតិ រក្សាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បង្កើនប្រសិទ្ធភាពកិច្ចការបរទេស កសាងព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពកិច្ចការបរទេស កសាងព្រំដែនវៀតណាម - កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងការអនុវត្តបានល្អនូវភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ ការហ្វឹកហាត់ ការត្រៀមខ្លួនប្រយុទ្ធ ការចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងវប្បធម៌ សង្គមនៅមូលដ្ឋាន ប៉ុស្តិ៍ការពារព្រំដែន Ia Lop នៃកងទ័ពការពារព្រំដែន Gia Lai ប្រទេសវៀតណាម ក៏បំពេញល្អកិច្ចការបរទេសការពារព្រំដែន រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជាមិត្តកម្ពុជាទៀតផង។

ការសម្តែងសិល្បៈបម្រើនាយទាហាន ទាហាន និងប្រជាជននៅតាមតំបន់ព្រំដែន ការសម្តែងសិល្បៈបម្រើនាយទាហាន ទាហាន និងប្រជាជននៅតាមតំបន់ព្រំដែន

យុគសម័យ - នាល្ងាចថ្ងៃទី ២៣ ឧសភា កម្មវិធីសម្របសម្រួលរវាងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Nong និងបញ្ជាការដ្ឋានការពារព្រំដែន Dak Nong បានរៀបចំកម្មវិធីសម្តែងវប្បធម៌បម្រើជូននាយទាហាន និងយោធិននៃកងវរសេនាតូចហ្វឹកហ្វឺន-ចល័ត និងប្រជាជនក្នុង ឃុំ Thuan Hanh ស្រុក Dak Song ខេត្ត Dak Nong ...

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

វៀតណាមតែងតែមានសុឆន្ទៈគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២