វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ

00:00 | 16/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី ២៨ មេសា កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ "បំភ្លឺអច្ឆរិយៈ" បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុង Ha Long ខេត្ត Quang Ninh។ ព្រឹត្តិការណ៍នេះបានទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់។

ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤ ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
ការនាំចេញរបស់វៀតណាមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក ការនាំចេញរបស់វៀតណាមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក
វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ
វៀតណាម៖ កម្មវិធី Carnaval Ha Long ឆ្នាំ ២០២៤ ក្រោមប្រធានបទ «បំភ្លឺអច្ឆរិយៈ» បានប្រព្រឹត្តទៅជាផ្លូវការ

Carnaval Ha Long ២០២៤ មានលក្ខណៈពិសេសថ្មីគួរឱ្យទាក់ទាញ ជាមួយនឹងការសម្តែងសិល្បៈលើទេសភាពពិត និងជា Carnaval នៅសមុទ្រដំបូងគេនៅប្រទេសវៀតណាមផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូអន្តរជាតិមកពីហុក កៃដូ (ជប៉ុន) ក្វាងស៊ី (ចិន) ឡាវ ថៃ និងក្រុមរបាំអ៊ឺរ៉ុប រួមជាមួយតួរសម្តែង អ្នកចម្រៀង តន្ត្រីករ និងសិប្បករជិត ២០០០ នាក់មកពីតំបន់ភាគឦសាន។ ជាពិសេស កម្មវិធីនេះក៏មានការសម្តែងដោយបច្ចេកវិទ្យា 3D Mapping និងការសម្តែងពន្លឺដោយដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលបង្ហាញរូបភាពដ៏ពិសេសជាច្រើនដោយផ្សាភ្ជាប់ជាមួយនឹងមនុស្ស និងអត្តសញ្ញាណនៃខេត្ត Quang Ninh។ លោកស្រី Phan Thi Hai Huong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំនៃគណៈកម្មាធិការបក្សទីក្រុង Ha Long បានឲ្យដឹងថា៖

“កម្មវិធីនេះមានភាពច្នៃប្រឌិតទាំងស្រុងចាប់ពីគំនិត ដល់ការរៀបចំឆាកសម្ដែង ហើយពិសេសគឺការទស្សនាឆាកធម្មជាតិ។ បេតិកភណ្ឌបានរំលេចតម្លៃ ហើយបានផ្តល់ឱ្យយើងនូវតម្លៃថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី ដើម្បីបញ្ជាក់ពីភាពទាក់ទាញនៃការកម្សាន្តពេលរាត្រីនៅខេត្ត Quang Ninh។ យើងខ្ញុំសង្ឃឹមថា នឹងកសាង Carnaval ក្លាយទៅជាម៉ាកយីហោដ៏ពិសេសដោយឡែក និងក្លាយជាពិធីបុណ្យ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ឬពិភពលោក”។

ក្នុងឱកាសនេះ ព្រឹត្តិការណ៍កីឡា វប្បធម៌ និងទេសចរណ៍ប្លែកៗជាច្រើន ក៏បានរៀបចំឡើងនៅទីក្រុង Ha Long ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ